22/05/2017 10:33 GMT+7 Email Print Like 0

សន្និសីទបណ្ដារដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម APEC លើកទី ២៣ បញ្ចប់ប្រកបដោយជោគជ័យ


សន្និសីទបណ្ដារដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម APEC លើកទី ២៣ បញ្ចប់ប្រកបដោយជោគជ័យ 

បន្ទាប់ពីសន្និសីទបណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្មទទួលបន្ទុកពាណិជ្ជកម្ម APEC លើកទី២៣ (MRT23) បានបិទ​បញ្ចប់នា​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួង​ឧស្សាហពាណិជ្ជ កម្មវៀតណាម លោក Tran Tuan Anh បានធ្វើ​ជា​អធិបតីសន្និសីទកាសែតអំពីលទ្ធផល ដែលទទួលបាននៅ MRT លើកទី ២៣។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Tran Tuan Anh បានឲ្យដឹងថា៖
 
«ប្រធានបទរបស់ APEC ឆ្នាំ ២០១៧ នេះត្រូវ​បានអះ​អាងគឺការ​បង្កើតកំលាំង​ចលករថ្មី​ដើម្បីរួមជាមួយគ្នាពូន​ជ្រុំអនា​គតរ ដោយមាន​គោលដៅរួមដែល​ប្រមូលផ្តុំទៅ លើក្រុមអេទិភាពជួរមុខគឺ៖ ការជំរុញ​កំណើនសេដ្ឋកិច្ច​និងច្នៃ​​ប្រ​ឌិត ការបង្កើនការផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ការលើកកំពស់ សមត្ថភាព​ប្រកួតប្រជែង​និងច្នៃប្រឌិត​​របស់​សហគ្រាសខ្នាតម៉ាក្រូ​តូចនិងមធ្យម​ការបង្កើន​សន្តិសុខល្បៀង​អាហារនិងកសិក​ម្មនិរន្ត​ភាព​។ រាល់ខ្លឹមសារសំខាន់ៗនៅសន្និសីទ MRT លើកទី ២៣ បាននាំចេញដំណោះ ស្រាយនិង​ការកំណត់​ទិសដៅ​ជាក់ស្តែង​។ មានឱកាស​ធំៗសំរាប់ប្រទេសជាសមាជិក APEC ​ដោយមាន​ការផ្តើម​គំនិត​របស់​បណ្ដា​ខឿន​សេដ្ឋកិច្ច APEC ដើម្បីបន្ត​បង្កើតឡើង​ការតភ្ជាប់ហេដ្ឋ​រចនាសម្ព័ន្ធ និងលក្ខណៈ​ងាយស្រួលសំរាប់​ពាណិជ្ជកម្ម៕​»

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ