27/11/2014 14:44 GMT+7 Email Print Like 0

សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ប្រារព្វឡើង

ដោយប្រធានបទ “លើកកំពស់សមត្ថភាពសហការរវាងកងទ័ពជើង គោកនៃបណ្ដាប្រទេសអាស៊ានក្នុងការទប់ទល់ នឹងការសាកល្បងក្រៅប្រពៃណី” សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ានលើកទី១៥ នឹងប្រព្រឹត្ត
ទៅ​​ចាប់ពីថ្ងៃទី ២៦​ ដល់ទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅរដ្ឋធានីហាណូយរបស់វៀតណាម។ ថ្លែងមតិ​ស្វាគម​ន៍​សន្និសីទ​​​​​នេះ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជន​វៀតណាម​និង​ជា​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស បានលើកច្បាស់ថា៖ សន្និសីទបញ្ជាការកងទ័ពជើងគោកបណ្ដាប្រទេសអាស៊ាន បានក្លាយ​ទៅ​ជា​យន្តការ​សហប្រតិបតិ្តការសំខាន់ ១ សំដៅទប់ទល់នឹងគ្រោះអាសន្នខាងសន្តិសុខនានានៅតំបន់ ជាពិសេស​គឺ​គ្រោះអាសន្ន​ខាងសន្តិសុខក្រៅប្រពៃណី។សាររួមរបស់សន្និសីទនេះ គឺអះអាង​នូវលក្ខណៈចាំចាច់នៃការ​បង្កើន​កិច្ចសហ​ប្រតិបតិ្តការរវាងកងទ័ពជើងគោករបស់បណ្ដាប្រទេសអាស៊ាន និងបេ្ដជ្ញាចិត្តស្វែងរកការផ្ដើមគំនិត វិធានការជាក់ស្ដែងដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទាំងនោះ។ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរឲ្យសន្និសីទ​ប្រមូល​​ផ្ដុំ​ពិភាគ្សាដើម្បីនាំចេញបណ្ដាយន្តការ របៀប វិធានការដែលអាចធ្វើបាន​និង​សមស្រប​ទៅ​នឹង​សមត្ថភាព​ជាក់ស្ដែង​របស់កងទ័ពជើងគោកនៃប្រទេសនិមួយៗ។លោក បានលើកច្បាស់ថែមទៀតថា៖


ឧត្តមសេនីយ៍ឯក Do Ba Ty ថ្លែងមតិនៅសន្និសីទ


          “ក្នុងកាលៈទេសៈរចនាសម្ព័ន្ធនយោបាយ សន្តិសុខនៃតំបន់កំពុងបានកំណត់រូបរាង និងចំពោះមុខ​រាល់​បញ្ហា​យុទ្ធសាស្ត្រ​​​​​ទាក់ទិនដល់សន្តិភាព សន្តិសុខស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការនៅតំបន់ បណ្ដាប្រទេសអាស៊ាន​បាន​ជំរុញ​ដោយអត់ធ្មត់កិច្ចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក សំដៅដោះស្រាយរាល់ការ​សាក​ល្បង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ពង្រីកតួនាទីជាកត្ដាសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់”។

សន្និសីទបញ្ជាការកងទ័ពជើងគោកលើកនេះ ក៏សំដៅបង្ហាញពីតួនាទីដ៏សកម្មម្ចាស់ការ និងមានការទទួលខុស​ត្រូវ​របស់​កងទ័ពប្រជាជនវៀតណាមក្នុងបញ្ហារួម នានានៅតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ