17/07/2018 09:40 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេសអំពីការជំរុញការងារកសាងនិងអនុវត្តបទបញ្ញត្តិប្រជាធិបតេយ្យនៅមូលដ្ឋាន


 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទ

 នាព្រឹកថ្ងៃទី១៦ ខែកក្កដា ​ឆ្នាំ២០១៨​ នៅរដ្ឋធានីហាណូយ គណៈ​កម្មាធិការមជ្ឈឹមទទួល បន្ទុកការអនុវត្ត​បទបញ្ញត្តិ​ប្រជាធិបតេយ្យ​នៅមូលដ្ឋាន បានរៀបចំសន្និសីទទូទាំ​ង ប្រទេសអំពីការជំរុញខ្លាំងកា​រងារ​កសាង និង​អនុវត្តបទ​បញ្ញត្តិប្រជាធិបតេយ្យនៅ ​មូលដ្ឋាន។​

អញ្ជើញ​ថ្លែងមតិនៅសន្និសីទ អគ្គលេខាបក្សកុ​ម្មុយនិស្តវៀតណាមលោក​ Nguyen Phu Trong បានអះអាងថា​ ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ ការអនុវត្តបទបញ្ញតិ្ត​ នៅមូលដ្ឋានមានបម្រែបម្រួលវិជ្ជ​មាន​ជាច្រើន។ ការអនុវ​ត្តបទបញ្ញត្តិ​ប្រជាធិប​​តេយ្យនៅ​មូលដ្ឋានបានរួមចំណែកពង្រីកសក្ដានុភាព​និងកម្លាំងច្នៃប្រឌិតរបស់ ប្រជាជន​ ក្នុង​ការចូលរួមពិភាក្សាលើកិច្ចការនានារបស់តំបន់​និងប្រទេសជាតិ។ ដើម្បីជំរុញខ្លាំង​ការអនុវ​ត្ត​ឲ្យបាន​ល្អថែមទៀត​នូវបទបញ្ញត្តិប្រជាធិបតេយ្យនៅ​មូលដ្ឋាន អគ្គលេខាលោក Nguyen P​hu Trong បាន​សង្កត់​ធ្ងន់​ថា គណៈកម្មា​​ធិការបក្ស រដ្ឋអំណាច រណ​សិរ្សមាតុភូមិវៀតណាម​និងសមាសភាពគ្រប់ជា​ន់ ថ្នាក់ ត្រូវការ​ជ្រួត​ជ្រៀបយ៉ា​ងជ្រាលជ្រៅនូវទស្សនៈបញ្ជាណែនាំ​នានានៃ សារាចរណ៍៣០និងសន្និដ្ឋា​ន១២០របស់​ការិយាល័យ​នយោបាយ​និង​ឯកសារទាក់ទិននានារ​បស់បក្សនិងរដ្ឋ។​
 
“ត្រូវធ្វើយ៉ាងម៉េចដើម្បីការអនុវត្តបទប​ញ្ញត្តិប្រជាធិបតេយ្យនិងការព​ង្រីក ប្រជាធិបតេយ្យ​ក្លាយទៅជា​ការងារ​ជា​ប្រ​ចាំ ជាកម្លាំងចលករនៃការអ​ភិវឌ្ឍសេដ្ឋ​កិច្ច ​សង្គម ជាលក្ខខណ្ឌដើម្បីថែទាំ​ឲ្យបានល្អ ជីវភាព​រស់​នៅ ​ផល​ប្រយោជន៍និងសុភមង្គលរបស់​ប្រជាជន អនុ​វត្តន៍សមភាពសង្គ​ម ធា​នាស​ន្តិសុខ សុខុមា​លភាព​សង្គម​ បង្កភាពងាយស្រួលសំរាប់សាធារណៈជនចូ​លរួមអភិវឌ្ឍន៍ ប្រទេសជាតិនិ​យាយរួមនិងតំបន់ ស្ថា​នប័ន អង្គភាព​និយាយដោយឡែក។”​
 
លោកអគ្គលេខាបក្សក៏សំណូមពរ​ឲ្យថ្នាក់​ដឹកនាំស្នូលៗនៃស្ថាប័ន​រដ្ឋ រដ្ឋ អំណាចគ្រប់ជាន់​ថ្នាក់ និង​ស្ថាប័ន អង្គភាព​ទាក់ទិននានា​ត្រូវពង្រីកប្រជា ធិប​តេយ្យក្នុងបក្សផងដែរ៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ