26/06/2018 10:30 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ


ទិដ្ឋភាពសន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
 នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុងហាណូ​យ បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រ​ទេស អំពី​កិច្ច​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។ អគ្គ​លេខាគណៈ​កម្មាធិ​ការ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​វៀ​តណាម លោក​ Nguyen Phu Trong​ និងជា​ប្រធាន​គណកម្មាធិការ​បញ្ជា​ណែនាំ​មជ្ឈឹម​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយបា​ន​អញ្ជើញ​ធ្វើជា​អធិបតីសន្និសីទនេះ​។
 
អញ្ជើញថ្លែងមតិបើកស​ន្និសីទនេះ លោក Nguyen Phu Trong បានឲ្យដឹង​ថា៖ សន្និសីទូ​ទាំងប្រទេស​អំពីកិច្ច​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹងអំពើពុករលួយលើកនេះគឺ​មានអត្ថន័យសំខាន់ៗ ពោលគឺ​សន្និសីទនេះមិនត្រឹមតែ ​ពិនិត្យ​មើល​​ឡើងវិញនូវ​ភារកិច្ចក្រោយពីមហាស​ន្និបាតបក្សលើកទី 12 និ​ង ពិភាក្សា​អំពីទិសដៅនិង​ភារកិច្ច​នាពេល​ខាង​មុខ​ប៉ុណ្ណោះទេ ថែមទាំងក្រឡែកមើលឡើ​ងវិញក្រោយរយៈពេល ៥​ ឆ្នាំបង្កើត​គណកម្មាធិការ​មជ្ឈឹម​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយ​ទៀតផង។ លោក Nguyen Phu Tron​g បានសង្ដត់ធ្ង​ន់ថា៖

“សន្និសីទ​នេះពិតជាមានអត្ថន័យសំខាន់ៗ​ណាស់ ដូច្នេះហើយ សមាជិក ការិយាល័យ​នយោបាយ គណ​លេខាធិការ​ដ្ឋាន​ត្រូវចូល​រួមទាំងអស់។ សាធារណៈមតិក៏យកចិត្តទុក​ដាក់ដល់សន្និសីទនេះដែរ។ ​ក្រោយ​ពីបាន​ផ្ទៀង​​ស្ដាប់​របាយ​ការណ៍អំពីកិច្ចការប្រយុទ្ធប្រ​ឆាំង​នឹងអំពើពុករលួយនាពេលកន្លង​ទៅ អង្គ​ប្រជុំនឹង​ពិភាក្សា​គ្នា ។ ក្រសួង​ និងស្ថាប័នស្ទើរតែទាំងអស់បានត្រៀមរៀ​បចំពិភាក្សា ដើម្បីទទួលឲ្យបានប្រសិទ្ធភាពផ​ងដែរ​”។
 
យោងតាមរបាយ​ការណ៍អំពីលទ្ធផលក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​តាំងពីដើម​អាណត្តិ​នៃ​មហា​សន្និ​បាត​​បក្ស រហូតមកដល់ពេលនេះបា​នឲ្យដឹងថា៖ បន្ទាប់ពីរយៈពេល​ ៤​ ឆ្នាំ អនុវត្តន៍​សេចក្តី​សន្និដ្ឋាន​របស់ លោ​ក​អគ្គលេខាបក្សនោះកិច្ច​ការប្រយុទ្ធប្រឆាំងនឹងអំពើពុ​ករ​លួយ ទទួលបាន​លទ្ធផល​ជាក់ស្ដែង​ជាច្រើន។​អំពើ​ពុករលួយត្រូវបានទប់​ស្កាត់ជាបណ្ដើរៗ ពង្រឹងជំ​នឿទុកចិត្ត ​និងបង្កើន​វិន័យ​ចំពោះ​កម្មាភិបាល​ បក្ខជន ​ហើយ​រួមចំណែកសំខាន់ក្នុងការអភិវ​ឌ្ឍន៍សេដ្ឋកិច្ច និងស​ង្គមនៃប្រទេសជា​តិ។ នាថ្ងៃ​ដដែល​ លោក Nguyen Phu Tr​ong បានអញ្ជើញថ្លែងសេចក្ដីស​ន្និដ្ឋានសន្និសីទនេះ​ផងដែរ​៕

 
តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
បណ្តាព័ត៌មានបានផ្សាយ