23/05/2017 10:34 GMT+7 Email Print Like 0

សន្និសីទទូទាំងពិភពលោកអំពីការអភិវឌ្ឍន៍និរន្តរភាពនៅបណ្ដាប្រទេស​ដែលរង​ផល​ប៉ះពាល់​ដោយ​ជំលោះ​


 
តំណាងអន្តរជាតិចូលរួមសន្និសីទ (រូបថត៖TTXVN) 

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ សន្និសីទទូទាំងពិភពលោកអំពីរបៀបវារៈ ឆ្នាំ២០៣០​ របស់អ.ស.ប បានប្រារព្ធ​ឡើងជាផ្លូវការនៅរដ្ឋធានី Dili របស់​ទីម័រ​ខាង​កើត។ រដ្ឋាភិបាលទីព័រខាងកើតរៀបចំសន្និសីទនេះ ក្នុងរយៈពេល២ថ្ងៃ ដោយ​មាន ការចូលរួម​របស់សមាជិកអន្តរជាតិ នៃក្រុម​ជួយឧបត្ថម្ភ​ជាន់ខ្ពស់ ដើម្បីគោល​ដៅ អភិវឌ្ឍន៍និរន្តរភាព (SDGs) និងលេខាធិការដ្ឋាន​ក្រុម g៧+ រួមមាន​ប្រទេសនានា ដែលរងផលប៉ះពាល់​ដោយ​ជំលោះ ហើយកំពុ​ង​ស្ដារ​ឡើង​វិញ​។ សន្និសីទលើក នេះគឺសំដៅវាយ​តំលៃអំពី “ដំណើរការ​អភិវឌ្ឍន៍​និរន្តរភាព​នៅបណ្ដា​ប្រទេស អភិវឌ្ឍន៍អន់ខ្សោយ​និងរងផលប៉ះពាល់ដោយជំលោះ”។
 
ត្រូវបានបង្កើត​ឡើងពីឆ្នាំ២០១០មក ក្រុម g៧+ ជាសមាគមន៍អន្តររដ្ឋាភិបាល របស់​ប្រទេសចំនួន២០ ដែលរង​ផល​ប៉ះ​ពាល់​​ដោយ​ជំលោះហើយ​កំពុងស្ដារ​ឡើង វិញ​ដូចជាអាហ្គានីស្ថាន យេម៉ែន សូម៉ាលី ស៊ូដង់ខាង​ត្បូង​​ជាដើម។ ក្រុម g៧+ សន្យាស្ថាបនា​សន្តិភាពនៅប្រទេស​និមួយៗ ហើយ​កសាងប្រទេស​ជាតិ​ដើម្បី​ឆ្ពោះទៅ​ការ​អភិវឌ្ឍ​និ​​រន្តរភាព៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ