26/12/2017 10:53 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ ២០១៨


 សន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ ២០១៨

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅទី​ក្រុងហាណូយ ក្រ​សួងយុត្តិធម៌វៀតណាមបា​នរៀប​ ចំ​ឡើង សន្និសីទ​ទូទាំង​ប្រទេស​ ស្ដីពី​ការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ ២​០១៧។ ប្រធានរ​ដ្ឋ វៀ​ត ​​ណាម ​លោក Tran Dai Qu​ang ប្រធានគណៈ​កម្មាធិការ​បញ្ជាណែនាំ​កំណែទម្រង់​យុត្តិធម៌​មជ្ឈឹម បានអញ្ជើញចូលរួម​សន្និសីទ​នេះ។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក​ Tran Dai Quang បាន​ស្នើឲ្យផ្នែក​យុត្តិធម៌​រួមសហការ​ជាមួយស្ថាប័ន​ទាក់ទិន​នានា ដើម្បី​ធ្វើជាសេនាធិការក្នុងការអនុវត្ត​ឲ្យ បានល្អកិច្ចការប្រតិបត្តិច្បាប់។​ លោក​បានថ្លែងយ៉ាងដូ​ច្នេះថា៖ “គប្បី​យកចិត្ត​ទុកដាក់ក្នុងការ​អនុវត្ត​ឲ្យ​ បានល្អនូវភារកិច្ចនយោបាយនៅទូទាំងប្រព័​ន្ធប្រតិបត្តិ ទោសស៊ីវិល។ បង្កើន​កិច្ចការតាម​ដានការប្រតិបត្តិទោសសំ​ខាន់ៗ ហើយកសា​ង និង​អនុវត្ត​រាល់ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​ចំនួន​បទល្មើស​នៅសេស​ សល់ ហើយ​លើក​ស្ទួយ​ប្រសិទ្ធភាព​កិច្ចការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវរំលោភ​ចំពោះបទ​ល្មើស​សេដ្ឋកិច្ច ​និងអំពើពុករលួ​យ”៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ