12/03/2015 10:48 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេសអំពីការងារទ្រឹស្ដីនិងកំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០

នាព្រឹកថ្ងៃទី១១ ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនា​និងអប់រំមជ្ឈឹម​វៀត​ណាម​បាន​រៀបចំសន្និសីទទូទាំងប្រទេសអំពីការងារទ្រឹស្ដីនិងកំណត់ទិសដៅស្រាវជ្រាវដល់ឆ្នាំ២០៣០។ ថ្លែង​មតិនៅ​ទី​នេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Dinh The Huynh បានលើកច្បាស់ថា៖ សេចក្ដី​សំរេច​ចិត្តលេខ៣៧របស់ការិយាល័យនយោបាយមានតួនាទីដ៏សែនសំខាន់ក្នុងការងារទ្រឹស្ដី ដោយមានការ​កំណត់​​ទិសដៅធំៗពីឥឡូវនេះដល់ឆ្នាំ២០២០និងទស្សនៈវិស័យឆ្នាំ២០៣០។ដោយហេតុនេះ ការរៀនសូត្រ ស្រាវជ្រាវ​ជ្រួបជ្រាបដ៏ជ្រាលជ្រៅសេចក្ដីសំរេចចិត្តនេះមានអត្ថន័យដ៏សែនសំខាន់ចំពោះកម្មាភិបាល​និង​បក្ខជន​។​ លោក Dinh The Huynh បានសំណូមពរតំណាងទាំង ឡាយត្រូវស្រាវជ្រាវ ពិភាគ្សា យល់ច្បាស់រាល់ខ្លឹម​សារ​ក្នុង​​សេចក្ដីសំរេចចិត្ត។ដោយឈរលើមូលដ្ឋាននោះ វាយតំលៃសកម្មភាពទ្រឹស្ដីនិងការងារទ្រឹស្ដីនៅក្រសួង ស្ថាប័ន​តំបន់ អង្គភាពរបស់ខ្លួន ដើម្បីបំភ្លឺប្រសិទ្ធភាពនិងស្ថានភាពក្នុងការពិតជាក់ ស្ដែង តាមនោះបញ្ជា​ណែ​នាំ​​ការងារទ្រឹស្ដីឲ្យសមស្របជាមួយមុខសញ្ញានិមួយៗ និងថ្នាក់និមួយៗ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ