19/07/2016 09:21 GMT+7 Email Print Like 0

សន្និសីទទូទាំងប្រទេសបូកសរុបការងារបោះឆ្នោត

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជាតិរៀបចំការ​បោះឆ្នោត​បាន​រៀប​ចំសន្និ​សីទ​ទូទាំង​ប្រទេស ស្តីពីការបូកសរុបការងារបោះ ឆ្នោត​សំដៅ​វាយតម្លៃពេញ​លេញ​ នូវការបោះឆ្នោតសមាជិក សមាជិការ​សភា នីតិកាលទី​១៤ និងក្រុមប្រឹក្សាជាតិរៀបចំការបោះ​ឆ្នោត​អាណត្តិ២០១៦-២០២១។

​នៅក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀប​ចំការបោះឆ្នោត លោក​ស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់​ទៅលើ ជោគជ័យ​នៃការ​បោះឆ្នោត ​ដែល​ពោរ​ពេញ​ដោយ​អត្ថន័យ​សំខាន់ ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្តលើកទី១២​របស់បក្ស និងផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម របស់​អាណត្តិ​ទាំង​មូលនិងក្នុងឆ្នាំ២០១៦។


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំ

អញ្ជើញចូល​រួមក្នុងសន្និសីទនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះជោគជ័យនៃការបោះឆ្នោត សមាជិក​សមាជិការ​សភា​និង​ក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់​អាណត្តិ​២០១៦ -២០២១នាថ្ងៃទី២២ ខែ​ឧសភា កន្លងទៅ។ លោកមានប្រសាសន៍ថា៖​ “រចនាសម្ព័ន្ធ សមាសភាព​សមាជិក​សមាជិការ​បាន​ឆ្លុះបញ្ចាំង​ជាសារវ័ន្ត ភាពជា​តំណាងរបស់ប្រជាជន​គ្រប់​ស្រទាប់ គុណភាព​ របស់សមាជិកសមាជិការត្រូវបាន​លើកកំពស់ ហើយអត្រាសមាជិកា​សភា ជនជាតិភាគ​តិច និង​អ្នក​មាន​សមត្ថភាព​មានការ​កើនឡើងខ្ពស់​ជាងអាណត្តិមុន។ ការបោះឆ្នោត​បានប្រព្រឹត្តទៅក្នុង បរិយា​កាស​ប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ សុវត្ថិភាព និងជាវគ្គធ្វើសកម្មភាព នយោ​បាយយ៉ាង​ជ្រាល​ជ្រៅក្នុង​បក្ស​ទាំង​មូល ប្រ​ជាជ​ន​ទាំង​មូល និងកងទ័ពទាំង​មូល។ ជោគ​ជ័យលើក​នេះ ជាថ្មី​ម្តង​ទៀត​អះអាង​នូវ​មនសិការ​នយោបាយ ស្មារតី ទទួល​ខុសត្រូវ និងសម្តែងនូវទំនុកទុកចិត្ត របស់ប្រជាជនទៅលើការដឹកនាំរបស់ បក្ស​ការគ្រប់​គ្រង​របស់រដ្ឋ និងអះអាងសិទ្ធិជាម្ចាស់​របស់ប្រជាជននិង​ស្មារតី សាមគ្គីជាតិ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ