22/03/2015 12:46 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៩បានបើកនៅម៉ាឡេស៊ី

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

សន្និសីទ​ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាស៊ានលើក​ទី១៩ (AFMM-19) ត្រូវ​បាន​ប្រា​រព្វឡើង នាព្រឹកថ្ងៃទី២១​មិនា នៅទី​ក្រុង Kuala Lumpur ម៉ាឡេស៊ី។ ចូលរួមសន្និសីទ​លើកនេះមានបណ្ដាគណៈប្រតិភូ មក​ពីប្រ​ទេស​ជា​សមាជិក​អាស៊ានទាំង​១០ និង​លេខាធិការដ្ឋាន​អាស៊ាន។ គណៈ​ប្រតិភូ​វៀត​ណាម​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ លោក Dinh Tien Dung ។ តាមរបៀប​វារះ បណ្ដា​រដ្ឋមន្ត្រី​នឹងប្រមូល​ផ្តុំពិភាក្សា​អំពី​ការ​ជំរុញ​ដំណើរ​ការ​​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (​AEC) នាចុង​ឆ្នាំ​២០១៥នេះ​និង​វាយ​តំលៃ​ឡើង​វិញ​អំពី​ដំណើរ​ធ្វើ​សមា​ហរ​ណកម្មហិរញ្ញវត្ថុនិង​ឥណទាន​របស់​អាស៊ាន។ ទន្ទឹមនឹងនោះ បណ្ដារដ្ឋ​មន្ត្រី​ក៏ពិភាក្សា​អំពី​បណ្ដា​វិស័យ​សហប្រតិបត្តិ​ការ​សំខាន់ៗ​ទៀត ដូចជា​បង្កើនការឃ្លាំ​មើលក្នុង​តំបន់ ហេដ្ឋារចនាស​ម្ព័ន្ធហិរញ្ញវត្ថុ គយ​ពន្ធ​ធានារ៉ាប់​រងនិង​ហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ