29/05/2015 10:12 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7


សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃក្រុម G7 (Image: VNA)

នាយប់​ថ្ងៃទី​២៧ខែឧសភាឆ្នាំ​២០១៥ ​​សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និងទេសាភិបាល​ធនាគារ​​កណ្ដាល​​នៃ​ក្រុម​បណ្ដា​ប្រ​ទេស​ឧស្សាហកម្ម​​អភិវឌ្ឍន៍​​(G7)​ បានបើកជាផ្លូវ​ការ​នៅទីក្រុ​ង Dresden អាល្លឺ​ម៉ង់ សំដៅត្រៀ​មរៀប​ចំ​សំ​រាប់​ខ្លឹមសារ​មួយ​ចំនួន នៃសន្និសីទ​កំពូល​ក្រុម G7 ដែល​នឹងប្រព្រឹត្ត​ទៅក្នុ​ង​២​សប្តាហ៍​ខាង​មុខ។ ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ធ្វើការ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និងទេសាភិ​បាល​ធន​គារ​ របស់​បណ្ដាប្រ​ទេស​G7 នឹង​ពិភាក្សា​អំពី​ប្រសិទ្ធ​ភាព​នៃ​គោលន​យោ​បាយសេដ្ឋកិច្ច​ ក៏ដូចជា​ហិរញ្ញវត្ថុ​ដែលត្រូវ​បាននាំ​ចេញ​បន្ទាប់ពី​ វិបត្តិហិរញ្ញវត្ថុ​ពី​ឆ្នាំ​២០០៨ ដល់​ឥឡូវ​នេះ។​ ទន្ទឹម​នឹង​នោះ អង្គសន្និ​សីទ​នឹងវាយ​តំលៃ​រាល់​យុទ្ធសាស្ត្រ​កំណើន​ និង​ការ​ជំរុញ​វិនិយោគ​ឡើង​វិញ​ក្នុង​កាលៈ​ទេសៈ​ដែល​បំណុល​សាធារ​ណៈ នៅប្រទេសជា​ច្រើន​កំពុង​ស្ថិត​នៅកំរិ​តខ្ពស់។ នេះ​គឺជា​សន្និសីទ​ដំបូង​ដែល​ក្នុង​នោះ បណ្ដា​ថ្នាក់ដឹក​នាំហិរញ្ញវត្ថុ​របស់ G7 នឹង​ផ្ទៀង​ស្តាប់​មតិ​របស់​មជ្ឈដ្ឋាន​អ្នក​ជំនាញ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​សម័យ​ពិគ្រោះយោបល់​ ជាមួយអ្នកសេដ្ឋកិច្ច​ជួរមុខ​លើពិភពលោកចំនួន​៧ រូប។ តំណាង​នានា​ក៏​ពិភាក្សា​អំពីរាល់​វិធាន​ការរាំង​ស្កាត់​ប្រភព​ហិរញ្ញវត្ថុ​ សំរាប់អង្គការ​ភេវរកម្ម​នានា ជាពិសេស​គឺ អង្គ​ការ​រដ្ឋឥស្លាម​ស្វ័យ​ប្រកា​ស  (IS) ។ ស្តីអំពីបញ្ហាបំណុល​របស់ក្រិក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ លោក​ Wofgang Schaeuble បាន​ឲ្យដឹ​ងថា៖ សន្និ​សីទនឹង​ខំប្រឹង​ប្រែងស្វែង​រក​ដំណោះ​ស្រាយថ្មី​សំរាប់ បញ្ហា​នេះផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ