09/12/2016 10:07 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន

សន្និសីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន (VNA)

ក្រោយរយៈពេល ២ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦ សន្និសីទត្រីភាគីនិងទ្វេភាគីថ្នាក់រដ្ឋមន្ត្រីរវាង​វៀត​ណាមឡាវនិងកម្ពុជាស្តីពីការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនលើកទី ១៦ ដែលត្រូវបានរៀបចំឡើងនៅរាជធានី ភ្នំ ពេញ (កម្ពុជា) បានបិទបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍រួមនៃ​សន្និសីទបានលើកច្បាស់ថា៖ វៀតណាម ឡាវ និងកម្ពុជា សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជំរុញរាល់ការខំប្រឹងប្រែងចែករំលែកព័ត៌មាន សហការធ្វើការស៊ើបអង្គេត ចាប់ជនល្មើសជួញដូរគ្រឿងញៀននិងប្រាក់ខុស ច្បាប់​ឆ្លងដែន ជាពិសេសគឺការបំផ្លាញចោលមូលដ្ឋានកែច្នៃគ្រឿងញៀនចម្រុះ។ ក៏តាមឯកសារនេះដែរ សមត្ថកិច្ចនៃប្រទេសទាំងបីនឹងបន្តសហការរៀបចំ សកម្មភាពលើកកំពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី ជាពិសេសគឺប្រជាពលរដ្ឋនៅតំបន់ខ្សែព្រំដែនស្តីពីហានិភ័យរបស់បទល្មើសគ្រឿងញៀន។ ភាគីទាំងបីខំប្រឹងប្រែងអនុវត្តជាមួយគ្នាទស្សនៈវិស័យ ២០១៥ និងគោលដៅការ ពារសហគមន៍អាស៊ានប្រឆាំងនឹង​បទ​ល្មើសគ្រឿងញៀន ២០១៦ - ២០២៥ ប្តេជ្ញា ឆ្ពោះទៅការកសាងសហគមន៍អាស៊ានគ្មានគ្រឿងញៀនក្រោយឆ្នាំ ២០១៥។

នៅសន្និសីទលើកនេះ អនុប្រធានអគ្គសន្នងការប៉ូលីសវៀតណាម អនុប្រធានគណៈប្រតិភូវៀតណាម ឧត្តសេនីយ៍ទោ​  Dong Dai Loc បានសង្កត់ធ្ងន់ទៅលើការអនុវត្តល្អការងារផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមបណ្តោយ​ខ្សែព្រំដែនរបស់វៀតណាមឡាវនិងកម្ពុជាសំដៅជួយឧបត្ថម្ភប្រជាពលរដ្ឋយល់ដឹងអំពីការជះឥទ្ធិពលអាក្រក់​របស់គ្រឿងញៀនហើយរួមជាមួយគ្នាកសាងភូមិឃុំសាលារៀននិងស្ថាប័នគ្មានគ្រឿងញៀន។ ជាពិសេសគឺការបំផុសប្រជាពលរដ្ឋរកឃើញមុខសញ្ញានិងបណ្ដាញជួញដូរគ្រឿងញៀនខុសច្បាប់សហការជាមួយស្ថាប័នសមត្ថកិច្ច​ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ