26/05/2016 09:59 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០

ក្រោមប្រធានបទ “បង្កើនកិច្ច​សហប្រតិបត្តិការ​ការពារជាតិដើម្បី សហគមន៍អាស៊ានស្វាហាប​មួយ” សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី១០ (ADMM-10) បានប្រារព្ធជាផ្លូវការ នាព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង​វៀន​ច័ន្ទ​ប្រទេសឡាវ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ ដឹកនាំដោយនាយ​ឧត្តម​សេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

​ថ្លែងមតិបើកសន្និសីទ ឧត្តមសេនីយ៍ឯក  Chanxamone Channhalath រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ​ឡាវ​និង​ជាប្រធាន​ ADMM-10 បានឲ្យដឹងថា សន្និសីទ លើកនេះ​បានប្រព្រឹត្ត​ទៅបន្ទាប់ ​ពីប្រទេស​អាស៊ាន​ទាំង​អស់ បាន​ចុះ​ហត្ថ​លេខាលើ​សេចក្តី​ថ្លែងការណ៍ គូឡាឡាំពួស្តីពីការបង្កើត​សហគមន៍អាស៊ាន និងសេចក្តីប្រ​កាស គូឡាឡាំពួ​អាស៊ាន​ឆ្នាំ២០២៥ ស្តីពីការរួមគ្នារឹងមាំបោះជំហានទៅមុខ។ លោក​ Chanxamone Channhalath បាន​សង្ក​ត់​ធ្ងន់ថា ក្នុងបរិប​ទដែលស្ថាន​ភាព តំបន់និង​ពិភពលោកមានបំរ៉ែបំរួលយ៉ាង​ស្មុគស្មាញ​ដូច្នេះ  ADMM ត្រូវ​បង្កើន សមត្ថភាព​សាមគ្គី ឯកភាព ព្រមទាំងលើកកំពស់តួនាទីរបស់ ADMM ក្នុងការ ដោះ​ស្រាយ​រាល់​​បញ្ហាសាក​ល្បងប្រកបដោយ ប្រសិទ្ធិភាពនិងទាន់​ពេលវេលាផ​ងដែរ។


សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០បានបើកជាផ្លូវការ
រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ថតរួបអនុស្សាវរីយ៍

បញ្ចប់សន្និ​សីទ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ាន ទាំង១០បាន​ចុះហត្ថ លេខាលើ​សេចក្តី​ថ្លែង​ការណ៍រួម។ សេចក្តីថ្លែងការណ៍​នេះបានលើក​ច្បាស់នូ​វការ រក្សារា​ល់​កិច្ច​សន្យា ស្តីពី​គោល​ដៅនិង​គោលការណ៍​នៃធម្មនុញ្ញអាស៊ាន​ សំដៅ បម្រើ​ផលប្រយោជន៍​របស់​ប្រជាជ​ន​នៃបណ្តាប្រទេស​ជាសមាជិក​អាស៊ាន​។

​​សេចក្តីថ្លែងការណ៍រួមក៏បានអះអាងជាថ្មីម្តងទៀត នូវសារៈសំខាន់ក្នុងការរក្សា​សន្តិភាព ស្ថិរភាព​ក៏ដូច​ជារក្សា​សេរីភាព​នាវាចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើតតាមគោលការណ៍ ដែលចែងក្នុងច្បាប់​អន្តរជាតិ រួមមាន​សន្ធិ​សញ្ញា ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

​សេចក្តីថ្លែងការណ៍នេះក៏បានគាំទ្រ នូវលទ្ធផលសំខាន់នៃសន្និសីទ ADMM លើកទី១០ដែលប្រព្រឹត្ត​ទៅនៅក្រុង​វៀង​ច័ន្ទ​នេះ នឹងគាំទ្រការដែលប្រទេស ហ្វីលីពីនទទួលដំណែង​ជាប្រធានអាស៊ាន ប្រធាន ADMM លើក​ទី១១និង ADMM+លើកទី៤នាឆ្នាំ២០១៧៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ