24/05/2016 09:38 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០


ថ្នាក់ដឹកនាំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីឯក លោក Chansamore Chanyalath រដ្ឋមន្ត្រីក្រសួង​ការពារជាតិឡាវ នាព្រឹក​ថ្ងៃទី២៣ ខែឧសភា  នាយឧត្តម​សេនីយ៍ លោក Ngo Xuan Lich រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​បាន ដឹក​នាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការ​នៅ ឡាវ​និង​ចូល​រួមសន្និសីទ​ថាក់រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ាន​លើកទី​១០ (ADMM10) ចាប់ពីថ្ងៃទី​២៣ដល់​ថ្ងៃ​ទី​២៥​ខែឧសភា។

​ដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Ngo Xuan Lich លើក​នេះសំដៅរួម​ចំណែក​ពង្រឹង​ទំនាក់ទំនងមិត្តភាព​ជាប្រពៃណី ចំណង​សាមគ្គីភាព​ពិសេស​រវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ​និង​កងទ័ន​នៃប្រទេស​ទាំងពីរ​វៀត​ណាមនិងឡាវ។ ការចូល​រួមសន្និ​សីទ ADMM-10 របស់រដ្ឋមន្ត្រីលោក Ngo Xuan Lịch គឺសម្តែងនូវការចូលរួមសកម្ម​ម្ចាស់​ការ និង​មានការ​ទទួល​ខុស​ត្រូវ​របស់​វៀត​ណាម លើ​បណ្តា​វិស័យ​សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ ADMM ផងដែរ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ បានអះ​អាង​នូវតួនា​ទីនិង​ឋានៈ​របស់​វៀត​ណាម ចំពោះ​តំបន់​និងអន្តរជាតិ តាមរយៈសកម្មភាពក្នុងវេទិការទ្វេភាគី រួម​ចំណែក​ជម្រុញការ​ខំប្រឹង​​ប្រែងរួមជាមួយ​ប្រទេសដទៃ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍​ក្នុងតំបន់​និង​លើពិភព​លោក​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ