21/04/2015 14:44 GMT+7 Email Print Like 0

សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ


សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសអាស៊ី-អាហ្វ្រិកបានបើកជាផ្លូវការ (Image: VNA)

 

នាថ្ងៃទី​១៩ខែមេសាឆ្នាំ​២០១៥​ សន្និសីទថ្នាក់​មន្ត្រីជាន់ខ្ពស់ (SOM) បណ្ដា​ប្រទេស អាស៊ី-អាហ្វ្រិក​បាន​បើក​ជា​ផ្លូវ​ការ​នៅរដ្ឋធានី Jakarta នៃឥណ្ឌូណេស៊ី។ ថ្លែងមតិ​ក្នុង​ពិធី​បើក រដ្ឋមន្ត្រីក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក​ស្រី Retno Marsudi បានអះអាង​ថា៖ ការ​បើក​ទូលាយ​កិច្ច​សហប្រតិ​បត្តិការ ​រវាង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​រួម​ជាមួយ​ដៃគូអភិវឌ្ឍន៍​នានា នឹងជួយទទួល​បានលទ្ធផល​ប្រសិទ្ធភាព ជាង​ក្នុងការអនុវត្ត​បណ្ដា គោលដៅ​នៃក្របខ័ណ្ឌ សហប្រតិបត្តិការអន្តរតំបន់។ លោកស្រី រដ្ឋមន្ត្រី Retno Marsudi បាន​សង្កត់​ធ្ងន់ថា៖ ទ្វីប​អាស៊ី​និងទ្វីបអាហ្វ្រិក​នឹង​បើកទូលាយ​ និងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃសន្និសីទ​នេះក្លាយ​ទៅជា​កិច្ច​សហ​ប្រតិ​បត្តិ​ការត្រីភាគី រវាងបណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍នៅ​អាស៊ីនិង​អាហ្វ្រិក​(SSTC)។ លោក​ស្រី Marsudi បាន​អះ​អា​ង​ថា៖ កិច្ចសហ​ប្រតិបត្តិការ ​SSTC មិនត្រឹមតែបង្រួញកម្លាតអភិវឌ្ឍន៍ រវាងប្រទេសនានាប៉ុណ្ណោះទេ ថែម​ទាំង​នឹងរួមចំណែក​ក្នុងការបង្កើត​សន្តិភាព និងភាពសម្បូររុងរឿង​លើពិភព​លោក​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ