22/10/2014 09:10 GMT+7 Email Print Like 0

សន្និសីទតុកមូលអំពី ទំនាក់ទំនងឥណ្ដា-វៀតណាម ប្រារព្វឡើងនៅញ៉ូដេលី


ទិដ្ឋភាពនៃសន្និសីទតុកមូលវៀតណាម-ឥណ្ឌា (រូបថត៖Vietnam+)

សន្និសីទតុកមូលដោយប្រធានបទ “កិច្ចសហប្រតិបតិ្កការឥណ្ឌា-វៀតណាមក្នុងទ្វីបអាស៊ី១កំ ពុងលេចឡើង” ដែលត្រូវបានរៀបចំឡើងដោយសាលាសភាបណ្ឌិតស្រាវជ្រាវ Pahle India Foundation​ (PIF) បានប្រព្រឹត្តឹទីនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅរដ្ឋធានីញ៉ូដេលី​នៃ​ប្រទេស​ឥណ្ឌា។​ ថ្លែងមតិនៅទីនេះ បណ្ឌិត Rajiv Kumar នាយកប្រតិបតិ្ត PIF បានសង្កត់ធ្ងន់ថា កម្លាំង​ចលក​រ​របស់ឥណ្ឌា ក្នុងគោលនយោបាយ “ឆ្ពោះទៅខាងកើត” រួមជាមួយ​កិច្ច​សហប្រតិបតិ្តការ​ដ៏​​ជិតស្និទ្ធរវាងវៀតណាមនិងឥណ្ឌា កំពុងនាំមកនូវលទ្ធផលល្អប្រសើរ។ នាបច្ចុប្បន្ន ឥណ្ឌា​ជា​ដៃ​គូ១ក្នុងចំណោមដៃគូពាណិជ្ជកម្ម១០ជួរមុខរបស់វៀតណាម ខណៈ​ដែល​វៀត​ណាម​ជា​ដៃ​គូ​សំខាន់របស់ឥណ្ឌា នៅតំបន់អាស៊ីអាគ្នេយ៍។ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងគ្រោងនឹង​ទទួលបាន១៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០។ ឥឡូវនេះ ឥណ្ឌាយកចិត្តទុកដាក់​វិនិយោគ​​យ៉ាង​ខ្លាំង​ក្លា​ចូលក្នុងបណ្ដាវិស័យដូចជា ប្រេងឧស្ម័ន ឱសថ រោងចក្រអគ្គីសនី​ និង​អាកាសចរណ៍នៅវៀតណាម។ នៅសន្និសីទនេះដែរ នាយករងសាលាសភាបណ្ឌិតវិទ្យាសាស្ត្រ​ព័ត៏មាន​វៀតណាម​ លោកស្រី Nguyen Thi Phuong Thao និង​អតីតអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​ឥណ្ឌាលោក Pham Sy Tam បានសង្កត់ធ្ងន់លើការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា​របស់​វៀត​ណាម​ចំ​ពោះ​​គោលនយោបាយ “ឆ្ពោះទៅខាងកើត” ដែលនាបច្ចុប្បន្នមានឈ្មោះថា “សកម្មភាព​នៅ​ខាង​កើត”​ របស់ឥណ្ឌា ហើយឆ្លើយសំណួររបស់ដំណាងមួយចំនួនអំពីទំនាក់ទំនងរវាងប្រទេសទាំង២​ ក៏ដូចជាសា្ថនភាពនៅក្នុងតំបន់ ជាពិសេស គឺនៅសមុទ្រខាងកើត៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ