20/05/2016 10:19 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់ Sochi-គ្រឹះ​ស្ថាន​សម្រាប់​ទំនាក់​ទំនង​ដៃគូរ​យុទ្ធសាស្ត្រលើ​គ្រប់​វិស័យ​រុស្ស៊ី​-អាស៊ាន​


សន្និសីទជាន់ខ្ពស់ Sochi-គ្រឹះស្ថានសម្រាប់ទំនាក់ទំនង ដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យរុស្ស៊ី-អាស៊ាន

ក្នុងការឆ្លើយសម្ភាសរបស់ទីភ្នាក់ងារសាព័ត៌មាន RIA Novosti របស់​រុស្ស៊ីចំពោះ​មុខ​សន្និសីទ​ជាន់​ខ្ពស់​រំលឹក​ខួប​លើក​ទី​២០ នៃទិវា​បង្កើត​ទំនាក់​ទំនង​សន្ទនា​អាស៊ាន-រុស្ស៊ី ដែល​ប្រព្រឹត្តទៅនៅ​ទីក្រុង Sochi នាថ្ងៃទី១៩និងទី២០ខែឧសភាឆ្នាំ២០១៦​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោកNguyen Thanh Son បានសង្កត់ ធ្ងន់ថា វៀត​ណាម​ចាត់ទុក​ព្រឹត្តិការណ៍នេះ ជាគ្រឹះស្ថានសម្រាប់ជម្រុញទំនាក់ទំនងដៃគូរ​យុទ្ធសាស្ត្រ​ទ្វេភាគី​ដោយ​ឈរលើ​វិស័យ​ចំនួ​នបីរួមមាន​នយោបាយ- សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម។ តាម​លោក Nguyen Thanh Son ថា ទំនាក់​ទំ​នង​សហប្រតិបត្តិការ រវាងរុស្ស៊ីជាមួយ​អាស៊ាន នឹងជួយពង្រឹងសន្តិភាពនិងការស្ថិរ​ភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក៏យោង​តាម​លោក Nguyen Thanh Son ដែរថា កិច្ចសហប្រតិបត្តិការ រវាង​រុស្ស៊ីជា​មួយ​វៀត​ណាម​លើវិស័​យ​រុករក ប្រេង​ឧស្ម័ន ជាវិស័យសំខាន់បំផុត និងមានសក្តានុពលខ្លាំងបំផុត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ