07/11/2014 14:22 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់ APEC ឯកភាពអំពីវិស័យសំខាន់ចំនួន ៤


សន្និសីទជាន់ខ្ពស់ APEC ឯកភាពអំពីវិស័យសំខាន់ចំនួន ៤ (Image: VNA)

ក្នុងសន្និសីទកាសែតនាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ ប្រធាននាយកដ្ឋានកិច្ចការបរទេស​ចំ​ណុះ​ក្រសួងការបរទេសចិន លោក Zhang Shaogang បានឲ្យដឹងថា៖ វិស័យចំនួន ៤ ដែលបណ្ដា​តំណាង​នៅសន្និសីទជាន់ខ្ពស់ APEC លើកទី ២២ ទទួល បានគឺ៖ ការជំរុញកសាងតំបន់​ពាណិជ្ជកម្ម​​សេរីអាស៊ី - ប៉ាស៊ីហ្វិក (FTAAP) ការពន្លឿនកិច្ចសហប្រតិបត្តិការ​អំពីប្រព័ន្ធតំលៃ​និង​ប្រព័ន្ធផ្គត់ផ្គង់សកលការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបេច្ចកទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកការស្រាវជ្រាវវិធានការជួយឧបត្ថម្ភតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការអនុវត្តបណ្ដាយន្តការ
ពាណិជ្ជកម្មពហុភាគី ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ស្តីអំពីការកសាង FTAAP​ សន្និសីទបានឯកភាព ត្រូវជំរុញតួនាទីឯភាពភាវូបនីយកម្ម សេដ្ឋកិច្ចតំបន់របស់វេទិការ APEC នាំចេញ ដំណើរការដើម្បីពង្រីកតួនាទីនេះ ស្រាវជ្រាវ​មានចរិតលក្ខណៈយុទ្ធសាស្ត្រលើ​គ្រប់​វិស័យ​រាល់បញ្ហាអំពី FTAAP ជាពិសេសគឺការបង្កើតយន្តការចរចារ។ ស្តីពីការ​ជំរុញ​ប្រព័ន្ធ​តំលៃ និងផ្គត់ផ្គង់សកលសន្និសីទទទួលបានគំរោងការណ៍សហប្រតិបត្តិការជាក់ស្តែង ដូចជា​ការជំរុញយ៉ាងខ្លាំងសមត្ថភាពនៃប្រព័ន្ធផ្គត់ផ្គង់លាតត្រដាងកិច្ចសហប្រតិបត្តិ
ការគយនិងរដ្ឋការ ជាដើម។

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកទេស សន្និសីទបានអនុម័តលើផែនការ យុទ្ធសាស្ត្រ​ជំ​រុញ​សមត្ថភាពអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគ។ សន្និសីទបានសម្រេច កសាងមជ្ឈមណ្ឌល​ច្រក​ទ្វា​ព្រំដែនទ្វីបអាស៊ី - ប៉ាស៊ីហ្វិកនៅ Shanghaiរបស់ចិន។ការជួយឧបត្ថម្ភ​យន្តការពាណិជ្ជកម្ម​ពហុភាគី​ទទួលបានសញ្ញាសកម្មក្នុងពេលដែល ភាគីនានាបានឯកភាព​អំពី​ការ​ប្រឆាំង​គាំពារ​ពាណិជ្ជកម្ម​ នៅគ្រប់ប្រភេទ៕

តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ