17/07/2016 12:03 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEAM ១១ បានបិទបញ្ជប់ប្រកបដោយជោគជ័យ


សន្និសីទជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEAM ១១បានបិទបញ្ជប់ប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប លើកទី​១១ (ASEM ១១) បាន​បិទបញ្ចប់​ប្រកប​ដោយជោគជ័យ​នៅប្រទេសម៉ុងហ្គោលី និង​ចេញសេចក្តីថ្លែងការណ៍ Ulanbator ដោយ​មាន​ការសម្រេច​សំខាន់ៗ​ជាច្រើន​។ ថ្នាក់ដឹកនាំទាំងអស់ក៏បានអនុម័តការផ្តើមគំនិតថ្មីចំនួន២០និងបង្កើតបន្ថែមក្រុម​សហប្រតិបត្តិ​ការ​ជំនាញ​លើកទី២០ សំដៅអនុវត្តជាក់ស្តែងនូវទិសដៅសហប្រតិ​បត្តិការ ដំណាក់កាល២០១៦-២០១៨។ ក្នុង​នោះ វៀត​ណាម​បានដាក់ចេញសំណើរ​ “សន្និសីទ​ASEM អំពីការ​អប់រំការ​ច្នៃប្រឌិត​និង​កសាង​ប្រភពធនធា​ន​មនុស្ស ដើម្បី​ការអភិវឌ្ឍន៍និរន្តរភាព” ហើយទទួលបាន​ការវាយតម្លៃ​ខ្ពស់របស់សមាជិក ចូលរួម​ផងដែរ។

​នៅក្នុងពិធីបិទនេះ សមាជិកទាំងអស់បានជូនពរម៉ុងហ្គោលី បានទទួលរៀប​ចំប្រកបដោយជោគជ័យ នូវសន្និសិទ ASEM ១១ នេះ និងគាំទ្រ EU ដែលទទួល​រៀប​ចំសន្និសីទជាន់ខ្ពស់ ASEM លើកទី១២ នាឆ្នាំ២០១៨ ហើយ​មីយ៉ាន់​ម៉ា​ ទទួល​រៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការទូតលើកទី១៣នាឆ្នាំ២០១៧ ព្រមទាំងអះអាងថា​នឹង​ខិតខំប្រឹង​ប្រែង​ធានា​ការជោគជ័យ នៃបណ្តាសន្និសីទនេះ។

​មុននោះ នាព្រឹកថ្ងៃទី១៦កក្កដា នៅទីក្រុង Ulanbato ប្រទេសម៉ុងហ្គោលី ASEM​១១ បន្តថ្ងៃធ្វើការទី២។ ក្នុងសម័យ​ប្រជុំ​ស្តីពី “បង្កើនសសរគោលចំនួន៣ សម្រាប់កិច្ច​សហប្រតិបត្តិការASEM” ថ្នាក់ដឹក​នាំទាំង​អស់​បាន​ចេញ​សេចក្តី​ថ្លែង ការ​ដោយ​ថ្កោល​ទោសយ៉ាងខ្លាំងក្លា ចំពោះអំពើភេរវកម្មដែលកើតមានឡើងនៅ ទាំងទ្វីបអាស៊ីផង និង​អឺរ៉ុប​ផង។ ថ្លែង​មតិក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បានអះអាង​ថា វៀត​ណាម បាន​និងកំពុង​ខំប្រឹង​ប្រែង រួមជាមួយប្រទេសអាស៊ាននានា​និង​សហគមន៍អន្តរជាតិ បន្តរួមចំណែក​សកម្ម និងមាន​ការទទួល​ខុសត្រូវ សំដៅរក្សា​សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ