24/11/2015 08:18 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ បានបិទបញ្ចប់


សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ បានបិទបញ្ចប់ (Image: VNA)

នាយប់ថ្ងៃទី២២ខែ​វិច្ឆិកាឆ្នាំ​២០១៥ នៅរដ្ឋធានី Kuala Lumpur ម៉ាឡេស៊ី​ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី​២៧ និង​សន្និសីទ​ទាក់ទិននានាបានបិទ​បញ្ចប់ ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី​លោក Najib Razak បានឲ្យដឹង​ថា៖ ប្រទេសជាសមាជិកអាស៊ានទាំងឡាយ ​បានធ្វើ​កស្សិណ​សាក្សី​ព្រឹត្តិការណ៍​ដែល​ជា​របត់​ប្រវិត្តសាស្ត្រ​ ក្នុងតំបន់គឺការ​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើតសហគមន៍អាស៊ានព្រម​ទាំង​អនុម័ត​ និង​ចុះហត្ថលេខាលើជាផ្លូវការលើសេចក្តីថ្លែងការណ៍ Kuala​ Lumpur ស្តីពីទស្សនៈអាស៊ានឆ្នាំ​២០២៥ ដែល​កំណត់​ទិសដៅសំរាប់អាស៊ាន​នាពេល ១០​ឆ្នាំខាងមុខ។ នាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាន​អះ​អាង​ថា៖ ការបង្កើតសហគមន៍ រួមបានបង្ហាញច្បាស់លាស់ជាមួយពិភព​លោក​ថា៖ អាស៊ានអាចក្លាយ​ទៅជាតំបន់ ប្រកួត​ប្រជែង​បំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឥទ្ធិពលដ៏ធំធេងលើឆាក​អន្តរជាតិ។ បញ្ចប់ពិធីនេះ​នាយក​រដ្ឋ​មន្ត្រី​ Najib Razak បានផ្ទេរប្រគល់ដំណែង ធ្វើជាប្រធានប្តូរវែន​សំរាប់​នាយករដ្ឋមន្ត្រីឡាវ លោកThongsing Thammavong ដោយ​សម្តែង​ជឿជាក់ថា៖ ក្រោមការដឹកនាំរបស់ប្រទេសឡាវ សហគមន៍អាស៊ាន នឹង​បន្តអភិវឌ្ឍន៍​ដ៏សម្បូ​ររុងរឿង ហើយសន្យាជួយឧបត្ថម្ភឡាវក្នុងឆ្នាំធ្វើជា​ប្រធាន​អាស៊ានឆ្នាំ ២០១៦ ផងដែរ។ នៅសន្និសីទ​កាសែត​បន្ទាប់​នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak​ បានអះអាងថា៖ សន្និសីទ​ជាន់ខ្ពស់​អាស៊ាន​លើក​ទី​២៧ និងសន្និសីទ​ទាក់​ទិននានា បានបញ្ចប់ប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់​បាន​សម្តែង​នូវការ​ពេញចិត្តចំពោះការបោះជំហាន ដែលទទួលបានក្នុងការ​អនុវត្ត ដំណើរការសហគមន៍អាស៊ាន (២០០៩-២០១៥) ហើយអះអាងនូវ​ការបង្កើន​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនាពេល​១០​ឆ្នាំ​ខាងមុខ​តាមរយៈ​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍ Kuala Lumpur ស្តីពីទស្សនៈវិស័យ​អាស៊ានឆ្នាំ ២០២៥។ ទាក់​ទិនដល់​បញ្ហានៅ​សមុទ្រ​ខាង​កើត នាយករដ្ឋមន្ត្រី Najib Razak បាន​ឲ្យ​ដឹងថា៖ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយ បានអះអាងជាថ្មីម្តងទៀតនូវ​សារៈ​​សំ​ខាន់ នៃការរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាព បង្កើនទំនុកទុក​ចិត្តនិងការយោគយល់ គ្នាទៅវិញ​ទៅមក ក៏ដូច​ជា អត់ធ្មត់ក្នុងការអនុវត្ត​បណ្ដាសកម្មភាពឲ្យសមស្រប នឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា​​ អ.ស.ប. ស្តីពី​ច្បាប់សមុទ្រឆ្នាំ ១៩៨២   (UNCLOS)។ ទន្ទឹមនឹងនោះ​ប្រទេសអាស៊ាននានា ក៏បានឯកភាពជំរុញការ សម្រេច​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រខាងកើត (COC) ព្រមទាំង​អនុវត្តយ៉ាងម៉ត់ចត់ សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិសំ​រាប់​ភាគីនានា ​នៅសមុទ្រខាងកើត (DOC) ផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ