27/11/2016 08:55 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦បាន​បារព្ធយ៉ាង​ឧិឡា​រិក​នៅប្រទេស​ Madagascar​

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាមម៉ោងតំបន់ ពោលគឺរសៀលថ្ងៃទី២៦ ខែវិច្ឆិកា តាមម៉ោង​ហាណូយ នៅ​រដ្ឋធានី​ Antananarivo ប្រទេស Madagascar បាន​ប្រព្រឹត្ត​ទៅ​ពិធី​បើក​សន្និសីទ​ជាន់​ខ្ពស់​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសាបារាំង​លើកទី១៦។ ចូលរួមក្នុង​សន្និសីទ​នេះមាន​ប្រធាន​រដ្ឋ ប្រធានាធិប​តី នាយ​ក​រដ្ឋមន្ត្រី​ចំនួន​៣០នាក់ និងសមា​ជិកភាពនៃអង្គការអន្តរជាតិ​ Francophone និងអង្គការ​អន្តរជាតិ តំបន់​ជាច្រើន។

​នៅក្នុងសន្និសីទលើកនេះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាតំនាង​តែមួយ​គត់​មក​ពីតំបន់​អាស៊ីប៉ាស៊ី​ហ្វិក​ ដែលបានអញ្ជើញថ្លែងមតិនៅក្នុង សន្និសីទ។ អញ្ជើញ​បើកសុ​ន្ទរកថា​ ប្រធានរដ្ឋ​លោក Tran Dai Quang បាន​តាងនាមថ្នាក់​ដឹកនាំ​បក្ស រដ្ឋនិង​ប្រជាជន​វៀត​ណាម ផ្ញើរសេចក្តី​ចូលរួម​រំលែកទុក្ខ​យ៉ាង​ជ្រាល​ជ្រៅបំផុត​ដល់​រដ្ឋ និងប្រជាជនគុយបា ចំពោះការលាចាកលោករបស់​អគ្គមគ្គទេស Fidel Casro។

 


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ

​ថ្លែងមតិក្នុង​ពិធីបើក លោក Tran Dai Quang បាន​សង្កត់ធ្ងន់ថា វៀតណាមគាំទ្រ​សហគមន៍​ Francophone បាន​ខិត​ខំប្រឹង​ប្រែងជម្រុញ​ភាព​ពហុបែប ភាសា វប្បធម៌​ការពារ​និង​រក្សា​អត្តសញ្ញាណ​ជាតិ​ក្នុង​បរិបទស​មា​ហរណ​កម្ម​។ លោក Tran Dai Quang​ បានចាត់​ទុក​ថា ជា​សមាជិក​ភាព​សកម្ម​និង​មានការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍ Francophone វៀតណាមបាន​ម្ចាស់ការ ចូលរួមរាល់កម្មវិធីសហប្រតិបត្តិការរបស់សហ​គមន៍ រួមចំណែក​ចូលក្នុងភាព​សម្បូររុងរឿងរួម។

​“វៀតណាមគាំទ្រនូវខ្លឹមសារពាក់ព័ន្ធក្នុងពង្រៀងសេចក្តីប្រកាសសន្និសីទ សម្តែង​ការ​សន្យា​យ៉ាង​ខ្លាំង​ក្លារ​បស់​វៀត​ណាម ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ Francophone ។វៀតណាមមាន​គោល​នយោបាយ​និង​ត្រៀម​ជា​ស្រេច​ធ្វើ​ឲ្យ​ស៊ីជម្រៅថែម​​ទៀត ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ ជាមួយ​ប្រទេស​ប្រើប្រាស់​​ភាសា​​បារំាង​ដទៃ ​​ចែក​​​​រំលែក​​​បទពិសោធន៍​អំពីការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គ​មជាមួយ​ប្រទេស​ជាមាជិក​ភាព​ជា​ពិសេស​គឺ​បណ្តា​​ប្រទេស​​អាហ្វ្រិក”។

​ប្រធានរដ្ឋបានស្នើរឲ្យសហគមន៍ Francophone ជម្រុញនិងជួយឧបត្ថម្ភការអនុវត្ត​របៀប​វារៈឆ្នាំ២០៣០ និង​កិច្ចព្រម​ព្រៀង​ប៉ារីស ស្តីពីបម្រែបម្រួល​អាកាសធាតុ។ ស្តីពី​បញ្ហាសមុទ្រ​ខាង​កើត ប្រធាន​រដ្ឋ​លោក Tran Dai Quang បាន​ស្នើថា៖ 

​​“វៀតណាមមានបំណងសហគមន៍ Francophone បន្តមានសម្លេងបរានុម័ត អំពីស្ថាន​ភាព​នៅសមុទ្រ​ខាង​កើត និង​អំពាវនាវឲ្យភាគីពាក់ព័ន្ធនានា មិនប្រើប្រាស់​​អំពើហឹង្សា ដោះ​ស្រាយជម្លោះដោយ ​សន្តិវិធី ឈរ​លើ​មូល​ដ្ឋាន​​ច្បាប់​អន្តរជាតិ ក្នុង​នោះមាន​អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ”។

​ប្រធានរដ្ឋបានអះអាងថា វៀតណាមជាស្ពានតភ្ជាប់សហគមន៍ Francophone ជាមួយ​សហគមន៍​អាស៊ាន​និង​អាស៊ី-ប៉ាស៊ីហ្វិក​ ដើម្បីរួមកម្លាំង​កាយចិត្តដើម្បីពិភពសន្តិ​ភាព​ស្ថិរភាព និងអភិវឌ្ឍន៍និរន្តរភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ