23/04/2015 13:39 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី- អាហ្រ្វិក២០១៥បានបើកជាផ្លូវការនៅឥណ្ឌូនេស៊ី

សន្និសីទជាន់ខ្ពស់ទ្វីប​អាស៊ី - អាហ្រ្វិក២០១៤ បានបើកជាផ្លូវការ នាថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥ ​នៅទីក្រុង​ហ្សាការ​តា​របស់ឥណ្ឌូនេស៊ី។ ចូលរួមក្នុង​សន្និសីទ​លើកនេះ មាន​ថ្នាក់​ដឹក​នាំនិង​តំណាង​មក​ពីប្រទេស​ក្នុង​តំបន់​អាស៊ី​និងអាហ្រ្វិក​ចំនួន១០៥ រួមជាមួយតំណាងប្រទេសជា អ្នកសង្កេតការចំនួន១៥និង​អង្គ​ការ​អន្ត​រជាតិ​ចំនួន​១៧​ទៀត។ ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang ដឹកនាំ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ចូល​រួម​ពិធី​បើក និង​បណ្តាសម័យ​ប្រជុំពេញ​អង្គនៃសន្និសីទនេះ។
 


លោក Truong Tan Sang ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំចូលរួម​សន្និសីទជាន់ខ្ពស់ទ្វីប
អាស៊ី-អាហ្វ្រិក (រូបថតៈVăn Yên )


លោក Truong Tan Sang បានថ្លែងបទសុន្ទរកថាដ៏សំខាន់ នៅសម័យប្រជុំ​ពេញអង្គលើកទី១ ដែលក្នុងនោះ បាន​អះអាង​ថា ជាប្រទេស១ក្នុងចំណោម ប្រទេសចំនួន២៩​ចូលរូមសន្និ​សីទ Bangdung នាឆ្នាំ១៩៥៥ វៀត​ណាម​គាំទ្រ​យ៉ាង ខ្លាំង​ក្លារចំពោះប្រធានបទ​របស់សន្និសីទ​លើកនេះ​គឺ “បង្កើន​កិច្ចសហប្រតិ​បត្តិការ នៃ​បណ្តា​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​និង​កំពុង​អភិវឌ្ឍន៍ សំដៅជម្រុញ​សន្តិភាព និងភាព​សម្បូរុងរឿង​លើពិភព​លោក” ព្រម​ទាំង​អំពាវនាវ​ឲ្យទ្វីបអាស៊ី​និងអាហ្រ្វិក​បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​ធានា​បរិយា​កាស​សន្តិ​ភាព​។ លោក​ប្រ​ធាន​​រដ្ឋ​បាន​សង្កត់​ធ្ងន់ថា ប្រទេសនានា​គប្បីគោរពគោល​ការណ៍ Bangdung ចំនួន១០ ជា​ពិសេស​គឺការ​គោរព​អធិបតេយ​ភាព​និងបូរណភាព​ដែន​ដី ដោះស្រាយ​ជំលោះ​ដោយសន្តិវិធី។ លោកអះអាង​ថា គោលការណ៍ Bangdung ទាំងអស់គឺស្ថិតក្នុង​គោលនយោ​បាយ កិច្ចការបរទេសរបស់វៀតណាម  ដែល​ក្នុង នោះ  វៀតណាម​ជា​និច្ច​កាល ផ្តល់​អាទិភាព​ខ្ពស់​ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងសហប្រ​តិបត្តិការ ជាមួយ  បណ្តា​ប្រទេស​នៅអា​ស៊ី-អាហ្រ្វិក។ លោកឲ្យដឹងថែមទៀត​ថា​នៅតំបន់អាស៊ី​អាគ្នេយ៍ វៀត​ណាម​កំពុង​រួម​ជា​​មួយ​បណ្តា​ប្រ​ទេស​​អា​ស៊ាន​​​សម្រេចការកសាង​ សហ​គមន៍​អាស៊ាន​នាចុងឆ្នាំនេះ។
 


ថ្នាក់ដឹកនាំនៃប្រួទេសនានាចូលរូមក្នុងសន្និសីទ (រូបថតៈBTC )
 

លោកមានប្រសាសន៍ថា៖ “វៀតណាមកំពុងខំប្រឹង​ប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាព​នាវា​ចរ​ណ៍​​​នៅសមុទ្រ​ខាង​កើត ជាផ្លូវផ្សាភ្ជាប់អាស៊ាន​ ជាមួយបណ្តាប្រទេសក្នុង នោះ​មាន​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​ផង។ វៀតណាម​ស្វិតស្វាញ​​អនុវត្តគោលជំហរ​ដោះ ស្រាយជំលោះ​ដោយសន្តិវិធី ដោយ​ឈរ​លើ​ច្បាប់​អន្តរ​ជាតិ​ ក្នុងនោះ​មាន​អនុសញ្ញា​អ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាង​ពេញលេញនូវ ​សេចក្តី​ថ្លែង​ការ​ណ៍​​ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រ​ខាងកើត (DOC) និងជម្រុញ​ការ​សម្រេច “ក្រម​ប្រតិ​បត្តិ​តំបន់​នៅ​សមុទ្រ​ខាង​កើត (COC) ឲ្យបាន​ចាប់ៗ”។

​នារសៀលថ្ងៃទី២២ខែមេសាឆ្នាំ​២០១៥​ លោកប្រធាន​រដ្ឋវៀតណាម​ ​Truong Tan Sang បាន​ទទួល​ជួប​សន្ទនា​ជា​មួយ​​អនុប្រ​ធានាធិបតី​វេណេស៊ុយ​អេ​ឡា លោក​ Jorge Arreaza អនុប្រ​ធានា​ធិបតី អង់ហ្គោឡា លោក Manuel Domingos Vicente និងរដ្ឋមន្ត្រី​ការបរទេស​ទុយនេស៊ី​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ