12/01/2018 21:21 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង លើកទី ២ (MLC 2)

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) និង​គណៈប្រតិភូ​វៀតណាម បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ជាន់​ខ្ពស់ កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ឆាង លើកទី២ (MLC 2) បាន​រៀបចំ​ នៅ​រាជធានី​ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃទី១០ ខែមករា តប​តាមការអញ្ជើញ​របស់​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្រោម​ប្រធានបទ “ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” សន្និសីទនេះ​បាន​វាយតំលៃ​​លទ្ធផល​​ ក្នុង​រយៈពេលពីរឆ្នាំ កិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ឆាង​បាន​​មាន​ការ​បោះ​ជំហាន​​ដ៏សំខាន់​ ទាំង​ការ​កសាង​យន្តការ​នូវ​សកម្មភាព​និង​អនុវត្ត​គម្រោង​ជាក់ស្តែង។

លទ្ធផល​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់ ដូចជា៖ ការអនុវត្តន៍​ ១៣០ គម្រោង ​គម្រោង​​មួយ​ចំនួន​បាន​ជាសម្រេច​យ៉ាង​ឆាប់​រហ័ស បង្កើត​បណ្តា​មជ្ឈមណ្ឌល​សហប្រតិបត្តិការបរិស្ថាន ធនធាន​ទឹក​និង​ស្រាវជ្រាវ​មេគង្គ។ បង្តើតនិង​ដាក់​ចេញ​ឲ្យ​មូលនិធិពិសេស MLC។

កិច្ច​សហប្រតិបត្តិការ​ ក្នុង​រយៈពេល​ឆាប់ៗ ខាង​មុខ​នេះ ថ្នាក់​ដឹក​នាំ​បានអះអាង​សារជាថ្មី​​ម្តង​ទៀត ៖ គោលដៅ​កសាង​តំបន់​មេគង្គ -ឡាន​ឆាង​ សន្តិភាព ស្ថិត​ស្ថេរ អភិវឌ្ឍយ៉ាង​ចីរភាព​និង​វិបុលភាព។ ឯកភាព MLC ត្រូវ​រួមចំណែក​យ៉ាង​សកម្ម​ថែមទៀត​ ក្នុង​ដំណើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ក្នុង​តំបន់ កាត់​បន្ថយ​គម្លាត​អភិវឌ្ឍរវាង​ប្រទេស​​ជា​សមាជិក និងជួយឧបត្ថម្ភ​កសាង​សហគមន៍ ASEAN កិច្ចសហប្រតិបត្តិការ ដោយយន្តការ​ផ្សេងៗ ដូចជា៖ GMS គណៈកម្មការទន្លេ​មេគង្គ…

ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​បាន​អនុម័ត​សេចក្តី​ប្រកាស​ភ្នំពេញ ​និង​ផែនការ​សកម្មភាព​​ ៥ ឆ្នាំនៃកិច្ច​សហប្រតិបត្តិការ​មេគង្គ - ឡាន​ឆាង ដំណាក់កាល ២០១៨ - ២០២០ ​ដោយ​ការ​ដាក់​ចេញ​គោល​ដៅ​ធំៗ និង​វិធានការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​​គន្លឹះ​ទាំង​បី៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍យ៉ាង​ចីរភាព​ សង្គម​ វប្បធម៌និង​ការប្រាស្រ័យទាក់ទាង​គ្នា​រវាង​ប្រជាជន​ និង​ប្រជាជន។


មេដឹកនាំនៃបណ្តាប្រទេសដែលអញ្ជើញចូលរួម ក្នុងសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាបានបើកសន្និសីទជាន់ខ្ពស់
កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង លើកទី ២ ក្រោមប្រធានបទ៖ 
"ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព”។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រៅពីសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង លើកទី  ២
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងមេដឹកនាំនៃបណ្តាប្រទេស
បានអញ្ជើញមកទស្សនា ការតាំងពិព័រណ៌រូបថត សមិទ្ធផលមេគង្គ - ឡានឆាង។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បញ្ចប់សន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង លើកទី ២ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) 
បានអញ្ជើញចូលរួមក្នុងសន្និសីទកាសែតរួម។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងមេដឹកនាំនៃបណ្តាប្រទេស បានអញ្ជើញចូលរួម ក្នុងពិធីលៀងសាយភោជន៍
(Gala Dinner) ជូនថ្នាក់ដឹកនាំនៃសន្និសីទជាន់ខ្ពស់នៃសហប្រតិបត្តិការ មេគង្គ-ឡានឆាង
លើកទី២។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំ​ទាំងអស់​បាន​បង្ហាញ​ការពេញចិត្ត​ ដោយ​គម្រោង​ចំនួន ២១៤ ​ MLC ដែល​សមាជិក​បាន​លើកឡើង​​សំរេចជាឯកច្ទន ​និង​បាន​អនុម័ត​​ការ​បើកទូលាយកិច្ច​សហប្រតិបត្តិការ​​ជា​បណ្តើរ​ ចំពោះគម្រោង​ធំៗ នៃ​អនុតំបន់​​ទន្លេ​មេគង្គ ឈរ​លើ​មូលដ្ឋាន​​ប្រើប្រាស់​ឲ្យ​បាន​ពេញ​លេញ​មូលនិធិពិសេស​នៃបណ្តា​ប្រទេស​មេគង្គ - ឡាន​ឆាង និង​​ការស្វែង​រក​ប្រភពធនធាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ ទៀត ពី​ រដ្ឋាភិបាលនានា ផ្នែក​ធុរកិច្ច ក៏ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ។
 
ស្តីពី​កិច្ច​សហប្រតិបត្តិការ​ប្រើប្រាស់​ប្រភពទឹក ថ្នាក់​ដឹក​នាំ​បាន​សំរេចជាឯកច័ន្ទ ​និង​ចាត់​ទុក​នេះ​គឺជា​វិស័យ បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្រប់​គ្រង​និង​ប្រើប្រាស់​​ប្រភពទឹក​ទន្លេ​​ ប្រកបដោយ​ចីរភាព តាមរយៈ​ សន្ទនា​គោលនយោបាយ (​ការ​រៀបចំ​វេទិកា​កិច្ចសហប្រតិបត្តិការ​​ប្រភពទឹក​ទន្លេ MLC) ចែក​រំលែក​ព័ត៌មាន​ និង​តួលេខជលសាស្ត្រ កិច្ចសហប្រតិបត្តិការ​បច្ចេកទេក អនុវត្ត​ការ​ស្រាវជ្រាវ​រួម និង​បណ្តា​គម្រោង​​ពាក់​ព័ន្ធ​នឹង​ប្រភពទឹក​ទន្លេ​មេគង្គ - ឡាន​ឆាង ឆាប់​រហ័ស​ស្រាវ​ជ្រាវ​បង្តើត​ខ្សែ​ទាក់ទង​ ក្នុង​កាលៈទេសៈបន្ទាន់។

​អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​សន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)  បាន​អះអាង៖​ ការយកចិត្តទុក​ដាក់​បំផុត​ និង​ការ​រួម​ចំណែក​របស់​ប្រទេស​វៀតណាម ក្នុង​កិច្ច​សហប្រតិបត្តិការ MLC នា​ពេលវេលា​កន្លង​ទៅ។

ស្តីពី​កិច្ច​សហប្រតិបត្តិការ​ ក្នុង​រយៈពេល​ ៥ ឆ្នាំខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី  ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)  ​​បាន​ស្នើ៖ ការយកចិត្ត​ទុក​ដាក់​លើ​កិច្ច​សហប្រតិបត្តិការ​ការពារ គ្រប់គ្រង​និង​ប្រើប្រាស់​ឲ្យមាន​ប្រសិទ្ធភាព​​​និង​ចីរភាព​ប្រភពទឹក​ទន្លេ​មេគង្គ នាំ​​កិច្ច​សហប្រតិបត្តិការ​​ប្រភពទឹក​ទន្លេ​មេគង្គ​ក្លាយទៅ​ជា​មួយ​ក្នុង​​​ចំណោម​បណ្តា​​សសរទ្រូង​នៃកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំង ៦។

អាទិភាពគន្លឹះនៃ​កិច្ច​សហប្រតិបត្តិការ​ រួមមាន៖ ចែករំលែក​ព័ត៌មាន​និង​តួលេខ​ជលសាស្ត្រ កិច្ច​សហប្រតិបត្តិការ​បន្សំ​នឹង​ភាព​រាំងស្ងួត ទឹក​ជំនន់ អនុវត្ត​ការ​ស្រាជ្រាវ​​បច្ចេកវិទ្យា​រួម​ ស្រាវ​ជ្រាវ​និង​កសាង​​ការ​ប្រើប្រាស់​បឹង​ផ្ទុក​ទឹក​ តាម​ដង​ទន្លេ​មេគង្គ -ឡាន​ឆាង។

ទន្ទឹម​នឹង​នេះ​ អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​​ដែល​កសាង​ជា​សេ្រច​និង​តភ្ជាប់​គ្នា ដើម្បី​បង្កលក្ខណៈងាយស្រួល​ សំរាប់​ការ​ផ្លាស់ប្តូរ​ទំនិញ សេវាកម្ម ដើមទុក​និង​​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​របស់ប្រជាជន។ ជួយ​ឧបត្ថម្ភ​បណ្តា​ប្រទេស​មេគង្គ - ឡាន​ឆាង ឆ្លៀត​យក​ឳកាស​ពី​​បដិវត្ត​ឧស្សហកម្ម ៤.០ ឈរ​លើគ្រឹះ​មូលដ្ឋាន៖ ​ចែក​រំលែក​បទពិសោធន៍ ចំណេះដឹង​និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ឧស្សាហូបនីយកម្ម នៅ​បណ្តា​ប្រទេស​ជា​សមាជិក អភិវឌ្ឍន៍​​កម្លាំង​ធុរកិច្ច ​និង​បណ្តុះបណ្តាល​ពលករ​ដែល​មាន​គុណភាព​ខ្ពស់ ទាក់ទាញ​​កម្លាំង​តម្រង់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈសំរាប់​បណ្តា​គម្រោង​​ពង្រឹង​​សក្តានុពល ប្រៀបខ្លាំង ដោះស្រាយ​បញ្ហា​ការងារ បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​និង​ផ្ទេរ​បច្ចេកវិទ្យា​អភិវឌ្ឍ​កសិកម្ម ជាពិសេសគឺ​អភិវឌ្ឍកសិកម្មសរីរាង្គ ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់។
 
​ការ​លើកឡើង​និង​រួមចំណែករបស់គណៈប្រតិភូ​វៀតណាម​បានបណ្តា​ប្រទេស​វាយតំលៃខ្ពស់​ និង​ចែង​ក្នុ​ងបណ្តា​ឯកសារ​សំខាន់ៗ នៃ​សន្និសីទនេះ។

ក្នុង​សន្និសីទនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)  ​រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ បាន​អញ្ជើញ​ចូលរួម​ ក្នុងពិធី​ជូន​ឋានៈ​ជា​សហប្រធាន​បន្ទាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ -ឡាន​ឆាង អញ្ជើញ​ចូលរួម​ក្នុង​កចិ្ចប្រជុំ​កាសែត ដើម្បី​ជូនព័ត៌មាន​នូវ​លទ្ធផល​នៃ​សន្និសីទ​​នេះ​និង​មកទស្សនា​ការតាំងពិព័រណ៍សមិទ្ធផល​មេគង្គ -ឡាន​ឆាង។


ក្រៅពីសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទីពីរ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) 
បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីចិន  Li Keqiang។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រៅពីសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទីពីរ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  បានជួបសវនាការជាមួយ
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រៅពីសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទីពីរ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។
រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រៅពីសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទីពីរ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  បានជួបសវនាការ
ជាមួយ លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ។ រូបថត៖ ថុងញ៉ឹត  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ឳកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)  ​បាន​ជួប​សវនាការជាមួយ សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រី​ឡាវ Thongloun Sisoulith លោក​នាយករដ្ឋ​មន្ត្រីចិន​  Li Keqiang លោកនាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha។

ក្នុង​បណ្តា​ជំនួប​នេះ​ ភាគីទាំងពីរ​បាន​ផ្លាស់ប្តូរ​បណ្តា​វិធានការ​ ទិសដៅ​ជំរុញ​​​ថែមទៀតនូវ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ការដោះស្រាយ​បណ្តា​បញ្ហា​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង./.

 អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ