25/09/2015 09:40 GMT+7 Email Print Like 0

សន្និសីទចរចារលើកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ឡាវ-វៀតណាម-កម្ពុជា

សន្និសីទ​ចរចារលើកទី៣​លើ កិច្ចព្រមព្រៀង​ស្តីពីការ​ពន្លឿន​និង បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅតំបន់​ត្រីកោណ អភិវឌ្ឍន៍ ឡាវ-វៀតណាម-កម្ពុជា (CLV) ត្រូវ​បានរៀប​ចំ​ក្នុងអំឡុងពេល២ថ្ងៃគឹ​ថ្ងៃទី​២៣​និង​២៤​នៅខេត្ត Champasak របស់​ឡាវ ដោយមាន​ការចូលរួមរបស់តំណាង​ចំនួន​៧០នាក់​មក​ពីប្រ​ទេស​ឡាវ កម្ពុជា និង​វៀតណាម។ គណៈប្រតិភូវៀតណាម​ចូលរួ​ម​សន្និសីទ​នេះបាន​ដឹកនាំ ដោយ​លោក Le An Hai អនុប្រធាន​អគ្គនាយក​ដ្ឋាន​ទីផ្សារ​អាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀត​ណាម។ នៅ​សន្និ​សីទ​នេះ​តំណាង​នានាបា​នពិភាក្សា​លើបញ្ហាជា​ច្រើន ជា​ពិសេសទា​ក់​ទិនដល់​ផ្នែក​កសិកម្ម រុក្ខ​កម្ម ឬសន្តិ​សុខ​ជា​ដើម​ សំដៅឈាន​ដល់ការ​ឯកភាព​រាល់ខ្លឹមសា ក្នុងសេចក្តីព្រាងនៃកិច្ចព្រម​ព្រៀង ដែល​បាន​កសាង​ឡើង​ពី​បណ្តា​ជំនួ​ប​មុន​នេះ។ ការកសាង​កិច្ចព្រមព្រៀងនេះ សំដៅអនុវត្តជាក់​ស្តែង​ នូវសេចក្តី​ថ្លែង​ការណ៍​រួម ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណអភិវឌ្ឍន៍​លើកទី៨ ដែល​បានរៀបចំនៅ​រដ្ឋ​ធានី Vientiane របស់​ឡាវ​នា​ចុង​ឆ្នាំមុន​នេះ តាម​នោះ សំដៅលើកទឹកចិត្តការជួញដូរ​ទំនិញរ វាងខេត្តនានារបស់ប្រទេស​ទាំង​បី ក៏ដូច​ជាជម្រុញ​រាល់​គំរោ​ងការណ៍ ពាណិជ្ជកម្ម ទាំង​ក្នុងនិង​ក្រៅតំ​បន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ