29/02/2016 09:30 GMT+7 Email Print Like 0

សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់នៅឡាវ


សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់នៅឡាវ (Image: VNA)

នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ​បាន​បិទបញ្ចប់​នៅរដ្ឋធានី​វៀង​ច័ន្ទ​របស់​ឡាវ​។ នេះគឺជាសន្និសីទអាស៊ានដំបូងក្នុងឆ្នាំ​ជាប្រធាន​អាស៊ាន​២០១៦ របស់​ប្រទេស​ឡាវ និង​ជាសន្និសីទ​ដំបូង​​រប​ស់អាស៊ាន​បន្ទាប់​ពីសហគមន៍​អាស៊ាន ត្រូវបានបង្កើតនាថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥។ នៅ​សន្និសីទ​លើក​នេះ បណ្ដាប្រ​ទេសបានឯកភាព​ប្រមូលផ្តុំ​ជំរុញសហប្រតិបត្តិ​ការ និងផ្សាភ្ជាប់អាស៊ានលើវិស័យចំនួន ៣ ដោយ​មាន​លទ្ធផល​ជាក់ស្តែង ពង្រឹង​និងពង្រីក​សាមគ្គីឯកភាពរបស់​អាស៊ាន លើកកំពស់ការសន្ទនានិងទំនុកទុកចិត្ត​សំដៅទប់​ទល់​នឹង​ការ​សាកល្បង​នាពេលខាង​មុខ។ ទាក់ទិនដល់សកម្មភាពកិច្ច​ការបរ​ទេស ប្រទេស​នានា​ឯកភាព​បន្ត​ជំរុញ​ទំនាក់​ទំនង រវាងអាស៊ានជាមួយ​បណ្ដាដៃគូដោយពិ​តប្រាកដ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ ក៏ដូចជា ខំប្រឹង​ប្រែង​កសាង​សហគម៍អាស៊ាន​។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានពិភាក្សា អំពី​បញ្ហា​នៅក្នុង​តំបន់​និង​អន្តរ​ជាតិ​ផងដែរ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ