30/01/2015 14:50 GMT+7 Email Print Like 0

សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រី​ការបរ​ទេសអា​ស៊ាន (AMM ​Retreat)​បាន​បិទ​បញ្ចប់​នៅម៉ា​ឡេស៊ី

សន្និសីទ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ាន (AMM​Retreat) ​បាន​បិទបញ្ចប់​នៅម៉ាឡេ​ស៊ី ក្រោយ​រយៈ​ពេល​​ ២ ថ្ងៃធ្វើ​ការ​(ថ្ងៃទី​២៧​និង២៨​ខែមក​រាឆ្នាំ​២០១៥)​។ នៅ​សន្និសីទ​នេះ ប្រទេស​ទាំង​អស់​បាន​ព្រម​ព្រៀង​ថា​ ដើម្បី​សហគម​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ចំកាល​កំណត់​គឺថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៥ ចាំ​បាច់​ត្រូវ​មាន​ការ​សន្យា​ នយោ​បាយខ្លាំង​ក្លារ​ជាង​ទៀត និង​មាន​ការ​វិនិយោគ​ប្រភព​ធន​ធាន​មនុ​ស្ស​សមស្រប​ជាង យក​ចិត្ត​ទុក​ដាក់​​ដល់​ការស​ម្របស​ម្រួ​ល​ផលប្រ​យោជន៍​ជាតិ​​ជា​មួយ នឹង​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន។

 
ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham​​ Binh Minhក្នុងសន្និសីទ (រូបថតៈ TTXVN)

ចំពោះ​ការកសាងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥ អាស៊ានបាន បង្កើត​ក្រុម​ការ​ងារ​ទទួល​បន្ទុក​​ជាន់​ខ្ពស់​ ​១ ដើម្បីច​ងក្រង​ឯកសារ​ទស្សន​វិស័យ​រួម​ជាមួ​យ បណ្តា​ផែន​ការ​សកម្ម​ភាព​សម្រាប់​សស​រ​​ទ្រូង​សហគមន៍​សំដៅ​ដាក់​ចេញ រាល់​គោលដៅ ការសា​កល្បង ក៏ដូច​ជាវិធាន​ការ​ជម្រុញ​ការ​ផ្សា​រ​​​ភ្ជាប់​អា​ស៊ាន ឲ្យ​ទូ​លំ​ទូលាយ​និង​ពេញ​លេញ​១ក្នុង​ដំណាក់​កាល​២០១៦​-២០២៥។ ​តាមគំ​រោង កម្ម​វិធី​នេះ នឹង​បាន​ថ្នាក់​ដឹក​នាំ​អា​ស៊ាន​អនុម័ត​នៅសន្និ​សីទ​ជាន់​ខ្ពស់អា​ស៊ាន លើក​ទី២៧នាខែ​វិច្ឆិកា​ឆ្នាំ​​២០១៥​​ខាងមុ​ខ។ ដើម្បីពង្រីក​តួនាទី​ជា​មជ្ឈ​មណ្ឌល​របស់​អាស៊ាន​ក្នុង​តំបន់ បណ្តា​រដ្ឋ​មន្ត្រី​បាន ព្រម​​​​ព្រៀង​ថា ត្រូវ​បង្កើន​ការផ្សារ​ភ្ជាប់ សាមគ្គី​ភាព ស្រុះ​​ចិត្ត​គំនិត​ក្នុង​អាស៊ាន ដើម្បី​បង្កើត​ឡើង​សម្លេ​ង​រួមអំ​ពីរាល់​បញ្ហា​តំបន់​និង​អន្ត​រជាតិ។ ចំពោះ​ស្ថាន​ភាព​តំ​បន់​​និង​អន្តរ​ជាតិ សន្និ​សីទ​បាន​ចេញ​​សេចក្តី​ប្រកាស​ របស់​ថ្នាក់រ​ដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដោយ​ថ្កោល​ទោស​អំ​ពើហឹង្សាដ៏​ឃោឃៅ​ របស់​​​បណ្តាអង្គ​ការជ្រុល​និយម​នៅអ៊ីរ៉ាក់​និង​ស៊ីរី។ ទាក់​ទង់ទៅនឹ​ងសមុទ្រ​ខាង ​កើត​ បណ្តា​រដ្ឋ​មន្ត្រី​បាន​​​សម្តែង​ការព្រួយ​បារម្ភ​ ចំពោះ​បំររ៉ែបំរួល​ដ៏ស្មុគ្រ​ស្មាញ​នា​ពេលថ្មី​នេះ ក្នុង​នោះ​មាន​ការ​លើក​​ពូន​ដីចាក់​​​លើកោះថ្ម​មាន​ទ្រង់​ទ្រាយ​ធំ ​ព្រម​ទាំង​សំណូម​ពរ ភាគី​ទាក់ទិននា​នាអត់ធ្មត់ ដោះ​ស្រាយ​ជំ​លោះ​​​ដោយ​ឈរ​លើ​មូល​ដ្ឋានច្បាប់​អន្តរ ជាតិ អនុ​វត្តឲ្យ​ត្រឹម​ត្រូវ​និង​​គ្រប់​​គ្រាន់​​សេចក្តី​​ថ្លែង​​ការណ៍ស្តី​​​ពី​​​​ការ​​ប្រតិ​​បត្តិ​​របស់​​ ភាគី​​នានា​​នៅ​​សមុទ្រ​​ខាង​កើ​ត (DOC)​និង​​ជម្រុញ​​ឲ្យ​សម្រេច​​បាន​​ក្រម​​ប្រតិ​បត្តិ​ តំ​បន់​​នៅ​​សមុទ្រ​​​ខាង​​កើត​(COC​)យ៉ាង​​ឆាប់ៗ។​ នៅ​សន្និ​សីទគណៈ​ប្រតិ​ភូវៀត​ណាម​ដឹក​នាំ​ដោយ​​​ឧបនាយ​ករដ្ឋ​មន្ត្រី​ ​និង​ជារដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក​ Pham Binh Minh បាន​មាន​ការ​​​រួម​ចំណែក យ៉ាង​សំខាន់​និង​ជាក់​​ស្តែង​ដូច​ជា បំពេញ​បន្ថែម​រាល់​ការ​អាទិ​ភាព​សហ​ប្រតិ​បត្តិការ​របស់​​អាស៊ាន​ ក្នុង​ឆ្នាំ​២០១៥។ ទិស​ដៅនិង​វិធាន​​ការ​ជម្រុញ​ដំណើកា​រកសាង​សហគមន៍​អាស៊ាន​​ជាដើម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ