07/02/2018 06:12 GMT+7 Email Print Like 0

សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន


សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន 

ក្នុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨ បណ្ដារដ្ឋមន្ត្រីការបរទេសប្រទេសអាស៊ាននានា បានអញ្ជើញចូលរួមសន្និសីទចង្អៀតនៅសឹង្ហបុរី។ នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីបានឯកភាពជាមួយប្រធានបទអាស៊ាន២០១៨ គឺ៖ កសាង «អាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងនិងឆ្នៃប្រឌិត» ហើយសង្កត់ធ្ងន់ថា៖ គប្បីលើកកំពស់ភាពអភិវឌ្ឍន៍ ដោយខ្លួនឯងលើគ្រប់ជ្រុងជ្រោយ សម្បីតែក្នុងបណ្ដាខ្លឹមសារគោលនយោបាយ-សន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម សំដៅលើកកំពស់ចំណងសាមគ្គីភាពនិងតួនាទីស្នូលរបស់អាស៊ាន។ អង្គសន្និសីទទាំងមូលក៏បានឯកភាពធ្វើឡើងថ្នាក់ដឹកនាំជាន់ខ្ពស់អំពីការអនុម័តលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យថ្នាក់ដឹកនាំអាស៊ានស្តីអំពីអាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងនិងឆ្នៃប្រឌិតនិងសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំ ស្តីអំពីកិច្ច​សហប្រតិបត្តិការ​សន្តិសុខលើបណ្តាញអ៊ីនធឺណែត។

ផ្លាស់ប្តូរអំពីទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន បណ្ដារដ្ឋមន្ត្រីសុទ្ធតែ ចាត់ទុកថា៖ បង្កើនទំនាក់ទំនងជាមួយដៃគូនានារបស់អាស៊ានគឺជាប្រការចាំបាច់ណាស់ ប៉ុន្តែ អាស៊ានគប្បីសាមគ្គីឯកភាពមិនអនុញ្ញតឲ្យភាគីខាងក្រៅជះឥទ្ធិពលនិងបែកបាកទេ។

ថ្លែងមតិនៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានស្នើឲ្យបប្រទេសជាសមាជិកទាំងអស់ប្តេជ្ញាជាមួយទស្សនៈរបស់អាស៊ានចំពោះបញ្ហាក្នុងតំបន់និងលើពិភពលោក​ ក្នុងនោះមានបញ្ហាលើសមុទ្រខាងកើត។ ក្នុងដំណើរការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រទេសនានាគប្បីអនុវត្តដ៏ត្រឹមត្រូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរវាងភាគីនានាលើសមុទ្រខាងកើត (DOC) ហើយ ជំរុញយ៉ាងខ្លាំងការអនុវត្តវិធានការកសាងជំនឿទុកចិត្ត។ ស្តីពី COC ដោយឡែក លោក Pham Binh Minh បានសម្តែងមតិថា៖ អាស៊ាននិងចិនគប្បីផ្លាស់ប្តូរជាក់ស្តែងអំពីខ្លឹមសារនៃឯកសារនេះដើម្បីទទួលបាន COC ប្រកបដោយប្រសិទ្ធភាពនិងមានចរិតលក្ខណៈចាប់បង្ខំ រួមវិភាគទានដ៏សែនសំខាន់ក្នុងការជំរុញសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ