12/12/2015 10:47 GMT+7 Email Print Like 0

សន្និសីទគណះកម្មាធិកាសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥​ នៅខេត្ត Champasak ប្រទេសឡាវ សន្និសីទគណៈ​កម្មាធិការ​សម្រប​សម្រួល​រួម​លើក​ទី១០ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ​និង​វៀត​ណាម ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រីក្រសួងផែនការ​ និងវិនិយោគឡាវ និងជាប្រធានគណះកម្មាធិកាសម្របសម្រួលរួមឡាវSomdy Duong រដ្ឋមន្រ្តី​ក្រសួងផែនការនិងវិនិយោគវៀតណាមនិងជាប្រធានគណៈ​កម្មាធិការ​សម្រប​សម្រួល​រួម​វៀត​ណាម​ Bui Quang Vinh ព្រមទាំង រដ្ឋមន្រ្តីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្មកម្ពុជា ប្រធាន​គណៈ​កម្មាធិការ​សម្រប​សម្រួល​រួម​កម្ពុជា​ឯកឧត្តមស៊ុនចាន់ថុល ។

​រដ្ឋមន្ត្រីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នទាក់ទិននានានិង ​រដ្ឋ​អំណាច​តំបន់​ដែលបាន​ចូល​រួម​យ៉ាង​សកម្ម និងនាំមកនូវជោគជ័យនៃសន្និសីទ​ថ្នាក់​ឯកទេស(SOM)។ រដ្ឋ​មន្រ្តី​ទាំង​អស់​បាន​ធ្វើការ​ប្រ​មូល​ផ្តុំ​ត្រួត​ពិនិត្យ​និង​វាយតម្លៃការរៀបចំអនុវត្ត សេចក្តីប្រកាសរួមរបស់សន្និសីទជាន់ខ្ពស់ CLV លើក​ទី៨ នា​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ជាពិសេសគឺដំណើរ​ការអនុវត្តផែន​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម​ តំបន់ត្រីកោណអភិវឌ្ឍន៍​ដំណាក់កាល២០១០ដល់២០២០ ការ​អនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​(MOU)​ ស្តីពីគោលនយោបាយទាក់​ទាញ​វិនិយោគ របស់តំបន់ត្រីកោណអភិវឌ្ឍន៍ និងពិភាក្សា​​អំពី ទិសដៅ​សហប្រ​តិបត្តិការ​ក្នុងរយៈ​ពេល ខាងមុខ។ សន្និសីទក៏ប្រមូល​ផ្តុំពិភាក្សា​អំពីការ ចលនា​ប្រភព​ទុន​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ ស្ថាប័នហិរញ្ញវត្ថុ និងឯកជន ដើម្បីចូលរួមក្នុង ផែនការនិង​គំរោងការក្នុងក្របខ័ណ្ឌ សហ​ប្រតិបត្តិការ​នៅ​តំបន់​ត្រីកោណអភិវឌ្ឍន៍​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ