23/05/2018 10:06 GMT+7 Email Print Like 0

សន្និសីទក្រុមប្រឹក្សាពន្លឿនវិស័យ​ទេសចរណ៍​អាស៊ី​លើក​ទី​ ១៦ នឹង​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានី​ហាណូយ​


 ទីក្រុងហាណូយពន្លឿនវិស័យទេសចរណ៍អាស៊ី 

ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២​០១៨ ទីក្រុងហាណូយនឹងធ្វើជាម្ចាស់​ផ្ទះ ​នឹង រៀបចំ​សន្និសីទ​ក្រុមប្រឹក្សា​ពន្លឿន​វិស័យ​ទេសចរណ៍អាស៊ី លើ​កទី ១៦ (CPTA​ 16th​) ។​

អញ្ជើញចូលរួមសន្និសីទនេះ​រួមមាន ស្ថានទូតនិងស្ថាប័នតំណាង​ការទូតនៃ បណ្តាប្រទេស ​ដែលមាន​ទីក្រុងជា​សមាជិក​របស់ក្រុម​ប្រឹក្សាពន្លឿនវិស័យ ទេច​រណ៍អាស៊ី ដូចជា តូក្យូ (​ជប៉ុន) បាងកក (ថៃ) ញ៉ូដេលី (​ឥណ្ឌា) ហ្សាកាតា​ (ឥណ្ឌូនេស៊ី) កូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ា​នីល (ហ្វីលីពីន) សេអ៊ូល(កូរ៉េ)​ តៃប៉ិ (តៃវ៉ាន់-ចិន) T​oms​k (រុស្ស៊ី)។ ស​ន្និសីទនេះនឹងផ្តោតលើការពិភាក្សា និង​ ឯកភាពស្តីពីផែនការអនុវត្តគ​ម្រោង​ថ្មីៗ ព្រម​ទាំង លើក​ឡើង​ដំណោះ​ស្រាយ​ និងការទទួលខុសត្រូ​វនានា របស់ស្ថាប័នគ្រប់គ្រងរដ្ឋ​ អាជ្ញាធ​រមូល​ដ្ឋាន ​និង សហគ្រាស​ទេសចរណ៍​​ទាំង​ឡាយ ដើម្បីអភិវឌ្ឍវិស័យទេស​ចរណ៍របស់ទីក្រុងជាស​មាជិក CPTA ។ ជាពិសេ​ស ព្រឹត្តិការណ៍​នេះនឹង​ឧទ្ទេសនាម​អំពីទីកក​ន្លែង​មក ទេសចរណ៍នានា​ របស់រដ្ឋធានីហាណូយ ទៅ​កាន់ទីផ្សា​រភ្ញៀវ​ទេសចរ​នៃបណ្តា​ប្រទេស​ ជាសមាជិក​ CPTA ផងដែ​រ។​
 
ក្រៅពីសន្និសីទជាផ្លូវ​ការ នៅតែមានសន្និសីទពង្រឹង​ការផ្សព្វផ្សាយ និង ព​ន្លឿន វិស័យ​ទេសចរណ៍​សំរាប់​សមាជិក​នៃ ​CPTA ជាមួយអង្គភាពអាជីវក​ម្មហាណូយ ទៀតផង ​ព្រម​ទាំង មានការ​រៀប​ចំស្តង់​ពិព័រណ៍​នៅ​តំបន់​ Bat Giac - សួ​នផ្កា Ly Thai To នៅទី​ក្រុង​ហាណូយ ជាដើម​។ល។៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ