02/09/2016 11:37 GMT+7 Email Print Like 0

សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦បានអនុម័តលើឯកសារសំខាន់ជាច្រើន


សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ាន
លើកទី១៦បានអនុម័តលើឯកសារសំខាន់ជាច្រើន

សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦ (ASCC 16) បានប្រារព្វឡើងនាថ្ងៃ​ទី​៣១​ខែ​សីហា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេស​ឡាវ)។​ អង្គសន្និសីទបានពិនិត្យមើលលើឯកសារនានា នឹងដាក់ជូនសន្និសីទជាន់​ខ្ពស់អាស៊ានលើកទី ២៨ នឹង​ប្រព្រឹត្តទៅនាចុងខែកញ្ញានេះ។ ដឹកនាំគណៈប្រតិភូ​វៀត​ណាមចូលរួមសន្និសីទលើកនេះ លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រី​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា៖         

“ បណ្ដាសេចក្ដីថ្លែងការណ៍នេះអាចចាត់ទុកជាការសន្យាខ្លាំងក្លារបស់​ប្រទេសអាស៊ាននិមួយៗ ដើម្បីក្លាយផែនការមេកសាងសហគមន៍អាស៊ានពីចក្ខុ​វិស័យទៅជាការពិតជាក់ស្ដែង។ ដើម្បីអនុវត្តបានប្រការទាំងនេះរួមជាមួយ​ឯកសារនានានោះ អាស៊ានក៏ត្រូវសន្យាធ្វើយ៉ាងម៉េចដើម្បីកិច្ចសន្យាទាំងនេះ​ក្លាយទៅជាការពិតជាក់ស្ដែង។”

បណ្ដារដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការទទួលបន្ទុកសហគមន៍សងគមន៍វប្បធម៌ សង្គមកិច្ចអាស៊ានរបស់ប្រទេសអាស៊ានទាំង១០ចេញសេចក្ដីថ្លែងការណ៍រួមរបស់សន្និសីទ ដែលក្នុងនោះអះអាងនូវការសន្យាលើកទឹកចិត្តស្ថាប័នជំនាញអនុវត្តការខំប្រឹងប្រែងរួមរបស់សហគមន៍ ពិសេសគឺការអនុវត្តសេចក្ដីថ្លែងការណ៍កសាងសហគមន៍វប្បធម៌ សង្គមកិច្ចអាស៊ាន នាឆ្នាំ២០១៦៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ