16/03/2016 09:55 GMT+7 Email Print Like 0

សន្និសីទក្រៅផ្លូវការ ACDFIM លើកទី ១៣ បិទបញ្ចប់


សន្និសីទក្រៅផ្លូវការ ACDFIM លើកទី ១៣ បិទបញ្ចប់ (Image: VNA)

សន្និសីទក្រៅផ្លូវការមេញ្ជាការកំលាំងការពារជាតិអាស៊ានលើកទី​១៣ (ACDFIM លើកទី ១៣) ដោយ​ប្រធាន​បទ «ការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ការពារជាតិ ដើម្បីសហគមន៍អាស៊ានខ្លាំងក្លាមួយ» បានបិទ​បញ្ចប់ នារ​សៀល​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ២០១៦ នៅរដ្ឋធានី វៀនច័ន្ទ ប្រទេសឡាវ។ នៅសន្និសីទនេះ តំណាងកំលាំង​ការពារ​ជាតិ​​បណ្ដា​ប្រទេស​អាស៊ាន​ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ស្តីពីបរិ​យាកាស​សន្តិភាព​មួយ​នៅស​មុទ្រ​ខាង​កើត សំដៅ​ជំរុញ​សន្តិភាព​ស្ថិរភាព​និង​កំណើនសេដ្ឋកិច្ច និងភាពសម្បូររុងរឿងក្នុងតំបន់។ ដូច្នេះ ភាគីនានាគប្បីអនុវត្ត​ដោយពេញ​លេញ​និង​ប្រកបដោយប្រសិទ្ធភាព​សេចក្តី ថ្លែងការណ៍ស្តីពីការប្រតិ​បត្តិរបស់ភាគីនានា លើសមុទ្រខាងកើត (DOC) ហើយ​សម្រេចឲ្យបាន​ឆាប់រហ័ស​ន៍ការកសាង ក្រមប្រតិបត្តិសំរាប់ភាគីទាក់ទិនលើសមុទ្រ​ខាងកើត (COC)។​ ប្រធានគណៈ ប្រតុភូហ្វីលីពីន ឧត្តមសេនីទោ លោក Romeo Tanalgo បានចាត់​ទុក​ថា៖ ក្រម​ប្រតិបត្តិម​មួយ​រវាង​អាស៊ាន និងចិននឹងកាត់បន្ថយគ្រោះអាសន្នផ្ទុះ​ឡើងជំលោះអារុធ​នៅ​សមុទ្រ​ខាង​កើត​ហើយ​ដោះស្រាយ​រាល់​ជំលោះ​ដោយ​សន្តិ​វិធីដោយ​ឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ។ លោក Romeo Tanalgo ក៏បាន​ចាត់​ទុក​ថា៖ ការ​ដែល​ ប្រទេសអាស៊ាននានាមានសម្លេងរួមស្តីពីបញ្ហា លើ​សមុទ្រខាងកើត​គឺចាំបាច់​ណាស់។ អង្គសន្និសីទ​ក៏បាន​ផ្តោត​ទៅ​លើការ​ជះ​ឥទ្ធិពល ក្នុងទំនាក់ទំនងរវាងមហាអំណាច ចំពោះស្ថានភាពក្នុងតំបន់ផងដែរ។ ឧត្តមសេនីត្រី Pery Lim មេបញ្ជាការកំលាំងការ​ពារជាតិ សឹង្ហបុរីបានលើកកំពស់​ភាពចាំបាច់ នៃស្ថារភាពនៅសមុទ្រខាងកើត។

​ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Do Ba Ty ប្រធានគណៈប្រតិភូ​វៀតណាម បានឲ្យដឹងថា៖ ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​ ក្នុងរយៈពេលកន្លងទៅ​ត្រូវប្រឈមមុខ នឹងការសាកល្បងជាច្រើនដូចជា៖ ភេរវកម្ម ជំលោះជាតិសាសន៍​ជា​ពិសេស សន្តិ​សុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍លើសមុទ្រ​ខាងកើត​កំពុងរង​ការរំលោភ​ដោយ​ទង្វើខុស​ច្បាប់ ពិសេសគឺការប្រតិបត្តិតាម​អនុសញ្ញា អ.ស.ប. ស្តីពីច្បបា់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២​។ លោក  Do Ba​ Ty បានចាត់ទុកថា៖ គប្បីបង្កើនសកម្មភាពកសាងទំនុកទុកចិត្ត រវាងបណ្ដា​កំលាំង​យោធា សកម្មភាព​លើសមុទ្រ និងអាវកាសនៅសមុទ្រខាងកើតដោយ​ឈរ លើ UNCLOS 1982 និង DOC។ ជា​ទីបញ្ចប់ បណ្ដាអង្គ​សន្និសីទ បានចុះ​ហត្ថ​លេខាលើសេក្តីថ្លែង​ការណ៍ រួមរបស់ ACDFIM លើកទី ១៣។ សេក្តីថ្លែង​ការណ៍ នេះផ្តោត​ទៅលើបញ្ហា​សន្តិសុខ​ក្នុង​តំបន់ ក្នុង​នោះ មានភាពចាំបាច់​អនុវត្ត​ដោយ ពេញលេញ​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ  DOC និងឆ្ពោះទៅ​កសាង COC យ៉ាង​ឆាប់ៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ