27/05/2016 09:55 GMT+7 Email Print Like 0

សន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន


សន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន

ក្នុងក្របខ័ណ្ឌសន្និសីទ​រដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី១០​ (ADMM10) នារសៀលថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១៦​ នៅទីក្រុង​វៀង​ច័ន្ទ (ប្រទេសឡាវ) បានប្រ​ព្រឹត្តទៅសន្និសីទ​ក្រៅផ្លូវការ​រដ្ឋមន្ត្រីការ​ពារ​ជាតិ​អាស៊ាន-ចិន​លើក​ទី​៦ ។ នៅទីនេះ​រដ្ឋមន្ត្រីក្រសួងការពារជាតិ ចិន លោក Chang Wanquan បានស្នើអោយប្រទេសអា​ស៊ាន​ទាំងឡាយ និងចិនត្រូវបង្កើនកិច្ចសហប្រតិ​បត្តិការ តាមរយៈសកម្មភាពយាម​ល្បាត​រួម ប្រឆាំង​ភេរវកម្ម ធ្វើសមយុទ្ធ​នៅលើសមុទ្រ​…លៗ។ បណ្ដារដ្ឋមន្ត្រីការពារ​ជាតិអាស៊ាន​និងចិន​សុទ្ធតែវាយតំ​លៃខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​សន្តិ​សុខ​​ការពារជាតិ ហើយចាត់ទុកថា៖ នាបច្ចុប្បន្ន តំបន់​នៅកំពុង​ស្ថិតនៅក្នុង​ស្ថាន​ភាព​​សន្តិភាព និងស្ថិរភាពក្តី ប៉ុន្តែក៏កំពុង​មានការគំរាម​កំហែង ចំពោះសន្តិភាព និង​ស្ថិរភាព​ដូច្នេះ ភាគីនានា​ត្រូវ​សន្យាជាមួយ​គ្នា ដោះស្រាយប​ញ្ហាទាំង​ឡាយ​ ដោយសន្តិវិធី មិន​គំរាមកំហែង និងប្រើប្រាស់​អំពើហឹង្សា អនុវត្តកិ​ច្ច​សហប្រតិបត្តិ​ការ​ប្រកប​ដោយជាក់​ស្ដែង​ថែមទៀត។

​ថ្លែងមតិនៅសន្និសីទក្រៅផ្លូវការរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ចិន រដ្ឋមន្ត្រីការពារជាតិ​វៀត​ណាម នាយ​ឧត្តម​សេនីយ៍ Ngo Xuan Lich បានគាំទ្រតួនាទី​ជាមជ្ឈមណ្ឌល របស់អាស៊ាន​ក្នុងតំបន់ ពិសេស​គឺការរួម​វិភា​គទាន​យ៉ាងសកម​ ក្នុង​យន្តការសហប្រតិបត្តិការការពារជាតិ ដោយអាស៊ានដើរតួនាទីចម្បង ដូចជា៖​ ADMM + និង​ ARF ក្នុងរយៈពេលកន្លងទៅ។ រដ្ឋមន្ត្រី​ Ngo Xuan Lich បានចាត់​ទុក​ថា៖ រួមជាមួយ​ការខំប្រឹង​ប្រែង​របស់​អាស៊ាន​នេះ នៅទាម​ទារការ​ជួយ​ឧបត្ថម្ភ​ និងរួមវិភាគទានរបស់ដៃគូនានា នៅខាងក្រៅអាស៊ានទៀត​ផង ជាពិសេស​គឺចិន​។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាននាំចេញសំណូមពរចំនួន២។ ទីមួយ​ត្រូវពង្រឹង​និងពង្រីកការ​ផ្លាស់ប្តូរ ពិគ្រោះ​យោបល់ ដើម្បី​ចែករំលែកព័ត៍មានតាម​រូបស​ណ្ឋាន​ផ្សេងៗ ទាំង​ទ្វេភាគី និង​ពហុភាគី សកម្មស្រាវជ្រាវលទ្ធភាព បង្កើតខ្សែ​ទូរស័ព្ទ​ទំនាក់​ទំនង Online រវាង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បណ្ដាប្រទេសអាស៊ាន​និងចិន។ ទីពីរ បន្តជំរុញ​វិធានការទាំង​ឡាយដើម្បី​កសាង​ទំនុកទុ​កចិត្តតាម​រយៈ​សកម្មភាពនានា ក្នុងស្ថានភាពជាក់ស្ដែង ពិសេសគឺនៅលើសមុទ្រ ក្នុងនោះ ផ្តើម​គំនិតអំពី​ការបើកទូលាយ​ក្របខ័ណ្ឌអនុវត្ត​ក្រមគោលការណ៍ ស្ដីអំពីការជៀសវាង​ការបះទង្គិច​នៅលើសមុទ្រ​(CUES) សំរាប់​នាវាកំពុង​បំពេញភារ​កិច្ច របស់រដ្ឋនៃ​បណ្ដាប្រទេសអាស៊ាន​ និងចិន ក៏ដូច​ជាកសាង​ក្រមប្រតិបត្តិ​សំរាប់យន្តហោះ​នៅ​ក្នុងតំបន់សមុទ្រខាងកើត។ ប្រការនេះគួរអោយយោគចិត្តទុកដាក់ ប្រសិនបើ​បានអនុវត្ត នេះនឹង​រួមចំណែកសំខាន់ ដើម្បីកាត់បន្ថយគំនិតគិតគូខុសឆ្គង។​ 

នៅខាងក្រៅADMM ១០ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម លោក Ngo Xuan Lich មានជំនួប​ទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammmuddin Hussein ដើម្បី​ពិភាក្សា​អំពី​ស្ថាន​ភាព​នៅក្នុងតំ​បន់ ចំពោះប្រទេសនិមួយៗ ហើយឯកភាព​ថាក្រសួងការពារជាតិ នៃប្រទេសទាំង​ពីរបន្ត​វិធានការនានា ដើម្បីជំរុញខ្លាំងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរ​រួមចំណែក​ពង្រឹង​និងពង្រីក​ទំនាក់​ទំនង​សហប្រិតបត្តិការ​មិត្តភាព​វៀត​ណាម-ម៉ាឡេស៊ី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ