29/04/2015 12:13 GMT+7 Email Print Like 0

សន្និសីទកំពូល EU – អ៊ុយក្រែន


សន្និសីទកំពូល EU – អ៊ុយក្រែន (Image: VNA)

សន្និសីទកំពូលសហភាព​អឺរ៉ុប (EU) - អ៊ុយក្រែនបានប្រព្រឹត្ត​ទៅ​ នាថ្ងៃទី២៧ខែមេសាឆ្នាំ​២០១៥ នៅរដ្ឋ​ធានី Kiev ដោយមាន​ការចូលរួម​របស់​ប្រធានាធិប​តី​អ៊ុយក្រែន លោក Petro Poroshenko ប្រ​ធាន​គណៈ​កម្មាធិ​ការ​អឺរ៉ុប​ (EC) លោក​ Jean-Claude Juncker និងប្រធាន​ក្រុមប្រឹក្សា​​អឺរ៉ុប លោក Donald Tusk។ សេចក្តី​ថ្លែង​ការណ៍​រួម ដែល​ត្រូវបាននាំចេញបន្ទាប់ ពីសន្និសីទលើកនេះបានឲ្យឃើញ​ថា៖ តំបន់ពាណិជ្ជកម្ម​សេរី (FTA) រវាង​អ៊ុយ​ក្រែន ជាមួយ EU នឹងចូលជាធរមាន​ ចាប់ពីថ្ងៃទី​១មករា​ឆ្នាំ​២០១៦។ សន្និសីទ​កំពូល​រំលឹកថា៖ ការ​ចាប់​ផ្តើម​កំណែទម្រង់មានអត្ថន័យ សម្រេចដោយឈរលើទស្សនៈសមាហរណកម្ម​ នយោបាយ​និងសេដ្ឋកិច្ច​របស់អ៊ុយក្រែន​ជាមួយ EU។ សេចក្តីថ្លែងការណ៍​រួមពោលខាងលើក៏បានគាំទ្រ បណ្ដាវិធានការណ៍កែទម្រង់ ដំបូង​ដែល​អ៊ុយ​ក្រែន​អនុវត្ត លើវិស័យស្នូល ជាពិសេសគឺ៖ ការធ្វើវិសោធនកម្មរដ្ឋធម្ម​នុញ្ញ ការបែង​ចែក​សិទ្ធិ​អំ​ណាច ការ​ប្រឆាំង​នឹងអំពើពុក​រលួយ​ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ