05/09/2017 09:46 GMT+7 Email Print Like 0

សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន


 សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន  

សន្និសីទកំពូលលើកទី ៩ នៃបណ្ដាខឿនសេដ្ឋកិច្ចទើប នឹងលេចចេញជួរមុ​ខលើពិភពលោក (BRICS) រួមមាន ប្រេស៊ីល​ រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង ​បានបើកជាផ្លូវការនាថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ​២០១៧ នៅទីក្រុង Xiamen ​ខេត្ត Fujian  ប្រទេសចិន។ ថ្លែងមតិ​នៅពិធីបើកសន្និសីទកំពូល ​ប្រធានរដ្ឋចិន លោក Xi Jinping បាន​អះអាងថា​៖ ក្នុងកាលៈទេសៈពិភពលោក​មានបំរ៉ែបំរួលជាច្រើ​ន នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ជាសមាជិក​ BRICS នានាដើរតួនា ទីដ៏សែនសំខាន់ ​ព្រមទាំង អំពាវនាវឲ្យបណ្ដាប្រ​ទេស  BRICS គប្បី​ជំរុញ​កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច​ឲ្យជាក់ស្តែងដើម្បីប្រ​ឆាំងលទ្ធិភេរវកម្ម​ ហើយ​ជំរុញការ កែលំអរ​សមត្ថភាព​គ្រប់គ្រង​សេដ្ឋកិច្ច​សកល​។ ប្រធានរដ្ឋចិន លោក Xi J​inping ក៏អំពាវ​នាវ​ឲ្យប្រទេស​ជាសមាជិក​ទាំង​អស់ បង្កើន​កិច្ចសហប្រតិបត្តិ​ការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោ​គហិរញ្ញវត្ថុ តភ្ជាប់និងអភិវឌ្ឍ​ន៍និរន្តរភាព​។ សន្និសីទ​នឹង បិទ​បញ្ចប់ នាថ្ងៃទី​៥ ខែកញ្ញា៕ 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ