12/11/2014 09:02 GMT+7 Email Print Like 0

សន្និសីទកំពូល APEC លើកទី២២៖ជំរុញការតភ្ជាប់សេដ្ឋកិច្ច នៅតំបន់

នៅសម័យប្រជុំពេញអង្គនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំទាំង ២១ រូបនៃ​ខឿន​សេដ្ឋកិច្ច​ជាសមាជិក APEC បានប្រមូលផ្ដុំផ្លាស់ប្ដូរមតិអំពីខ្លឹមសារជំរុញការ​តភ្ជាប់សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ បណ្ដាថ្នាក់ដឹកនាំបានឯកភាពថា នឹងបង្កើនការខំ​ប្រឹងប្រែងសំដៅបន្ត​រក្សា​តួនាទី​របស់​ APEC ជាវេទិការសំខាន់ជួរមុខក្នុងការជួយឧបត្ថម្ភកំណើនសេដ្ឋកិច្ចដ៏ចីរភាព រក្សា​ភាព​សម្បូររុងរឿងនិងជំរុញបរិយាកាសពាណិជ្ជកម្មនិងវិនិយោគបើកនៅក្នុងតំបន់។


ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គរបស់បណ្ដាថ្នាក់ដឹកនាំ APEC

ថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា វៀត​ណាមវាយតំលៃខ្ពស់និងគាំទ្រការអនុម័តលើវិធានការជំរុញការលាត​ត្រដាង​អនុវត្ត​កញ្ចប់​សន្យា​ Bali និងវិធានការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិង​វិនិយោគ។​ដោយលើក​ត្រដែក​រាល់​ការរួមវិភាគទានរបស់វៀតណាមក្នុងការជំរុញ​កិច្ចសហប្រតិបតិ្តការ APEC និងការតភ្ជាប់​សេដ្ឋកិច្ច​ នៅក្នុងតំបន់លោក Truong Tan  Sang បានអះអាងថា វៀតណាមកំពុងក្លាយ​ទៅជា​កត្ដា​សកម្មនៅតំបន់អាស៊ីអាគ្នេយ៍​និងជាស្ពានភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ច​អាស៊ាន​។​នា​ពេល​សម្រេច​ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥នាឆ្នាំ២០២០វៀតណាម​នឹង​ក្លាយ​ទៅ​ជាកត្តាសំខាន់នៃបណ្ដាញតភ្ជាប់សេដ្ឋកិច្ចធំទូលាយដែលក្នុងនោះមានសមាជិកទាំង ១៨នៃ APEC ផងដែរ។

នារសៀលថ្ងៃទី១១ ខែវិច្ឆកា បណ្ដាថ្នាក់ដឹកនាំ APEC ពិភាក្សអំពីប្រធានបទ ជំរុញការតភ្ជាប់​លើ​​គ្រប់​វិស័យ​និងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ក្នុងនោះផ្តោត​សំខាន់ទៅលើការបង្កើន​តភ្ជាប់​លើ​គ្រប់វិស័យចំពោះកំណើនសេដ្ឋកិច្ច​ជំរុញ​តភ្ជាប់នាវាចរណ៍​និងអាកាសចរណ៍​សហ​ប្រតិបត្តិ​ការ​​ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជំរុញភាពសម្បូររុងរឿងនិងស្មារតីសហគមន៍នៅអាស៊ី-ប៉ា​ស៊ី​ហ្វិ​ក។ នៅ​សម័យ​ប្រជុំលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ស្នើ​បណ្ដា​សមាជិក​ ត្រូវយកចិត្តទុកដាក់សហប្រតិបត្តិការទប់ទល់នឹងការសាកល្បងសកល។

បន្ទាប់នោះ​ក្នុងសម័យពិភាគ្សាពេញអង្គអំពីប្រធានបទអភិវឌ្ឍន៍ច្នៃប្រឌិត​កំណែ​ទម្រង់និង​កំ​ណើន​សេដ្ឋកិច្ច បណ្ដាថ្នាក់ដឹកនាំ APEC បានអះអាងគាំទ្រ​ការ​ខំប្រឹងប្រែង​ជំរុញរៀបចំ​រចនាសម្ព័ន្ធ​​ខឿន​សេដ្ឋកិច្ច​ឡើងវិញអាជីវកម្ម​សក្ដានុភាពកំណើនសេដ្ឋកិច្ចថ្មី។

បញ្ចប់សម័យពិភាគ្សាអង្គ​សន្និសីទបានអនុម័តលើ​សេចក្តីថ្លែងការណ៍ចំនួន ២ របស់ថ្នាក់ដឹកនាំ APEC អំពីរបៀបវារៈប៉េកាំងដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយផ្សាភ្ជាប់ច្នៃប្រឌិត​និងតភ្ជាប់​និង​កំ​ណត់​​​អនាគតតាមរយៈទំនាក់​ទំនងដៃគូរអាស៊ី-ប៉ាស៊ីហ្វិក។

សន្និសីទកំពូល APEC លើកទី២២បានបញ្ចប់ដ៏ល្អប្រសើរជាមួយសម័យ​បិទបញ្ចប់នាថ្ងៃទី១១ខែវិច្ឆកា ដោយបញ្ជូនសារដ៏ខ្លាំងក្លាអំពីការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែង​របស់បណ្ដាខឿន​សេដ្ឋកិច្ច​សមាជិកដើម្បីអាស៊ី-ប៉ាស៊ីហ្វិកមួយផ្សាភ្ជាប់ច្នៃប្រឌិត​និងតភ្ជាប់​រួមចំណែកលើកកំពស់​តួនាទី​របស់ APEC និងរក្សាតួនាទីរបស់ដំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ជាកំលាំងចលករនៃ​កំណើន​សេដ្ឋកិច្ច​សកល។ សន្និសីទកំពូល APEC លើកទី២៣នឹងបានរៀបចំនៅហ្វីលីពីននាឆ្នាំ២០១៥។
នាយប់ថ្ងៃទី១១ ខែវិច្ឆកាប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹង​អញ្ចើញ​ចាក​ចេញ​ពី​រដ្ឋធានីប៉េកាំងត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូល APEC លើកទី២២​ប្រកបដោយ​ជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ