18/02/2016 09:43 GMT+7 Email Print Like 0

សន្និសីទកំពូលអាស៊ាន-អាមេរិក៖ថ្នាក់ដឹកនាំនានាបានចេញសេចក្តីថ្លែងការណ៍Sunnylands


ថ្នាក់ដឹកនាំអាមេរិកនិងអាស៊ាននាំគ្នាថតរូបអនុស្សាវរីយ៍នៅ​ Sunnylands(រូបថតៈ Reuters)​

នាថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ សន្និសីទកំពូលអា​ស៊ាន​-អាមេរិក បានបញ្ចប់ក្រោយ រយៈពេល២ថ្ងៃធ្វើ​ការ​។ សន្និ​សីទ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ Sunnylands ដោ​យមាន ខ្លឹមសារចំនួន១​៧ ក្នុង​នោះមាន​ការគោរព​អធិប តេយ្យភាព​ បូរណភាព​ដែនដី សម​ភាព ឯករាជ្យ​អំពីនយោបាយ រវាងប្រទេស ទាំងអស់​ឲ្យសម​ស្រប​ទៅនឹង​គោល​ការណ៍​ និងសេចក្តីកំណត់នៃធម្មនុញ្ញ អ .ស.ប ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ជាពិ​សេស គឺ​អនុសញ្ញាអ.ស.ប ស្តីពី​ច្បាប់សមុទ្រ​ឆ្នាំ១៩៨២ រួមទាំងសន្យារួមគ្នាជម្រុញ​កិច្ច​សហប្រតិបត្តិការ ដើម្បីដោះ​ស្រាយ​រាល់​ការ​សាក​ល្បង​រួម​ក្នុង​តំបន់​។

​សន្និសីទកំពូលអាស៊ាន-អាមេរិកបានរៀបចំនៅអាមេរិក ជាលើកដំបូងបន្ទាប់ពី​សហគម​អាស៊ាន​បាន ​ចាប់បដិសន្ធិ​នាចុង​ឆ្នាំ២​០១៥​។ សន្និសីទនេះ បានគូសសញ្ញា នូវរបត់​មួយសម្រាប់អាស៊ានក៏ដូចជាទំនាក់​ទំនង​ដៃគូយុទ្ធ សាស្ត្រកាន់​តែស្និទ្ធិស្នាល ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ រវាងអាមេរិក​និងអាស៊ាន​។

​ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម​លោក Nguyen Tan Dung រួម ទាំងគណៈប្រតិភូជាន់​ខ្ពស់​វៀត​ណាម បានចាក​ចេញ​ពីរដ្ឋ California បញ្ចប់ប្រកប​ដោយ ជោគជ័យដំណើរទស្សន​កិច្ច​ ចូលរួមសន្និសីទកំពូល ពិសេស​អាស៊ាន​-អាមេរិក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ