20/11/2017 10:19 GMT+7 Email Print Like 0

សន្និសីទកំពូលអាស៊ានលើកទី៣១៖ បើក​ទូលាយ ធ្វើ​ស៊ីជម្រៅថែម​ទៀតនូវ​ទំនាក់​ទំនង​នឹង​ដៃ​គូ​លើគ្រប់វិស័យ

ប្រព្រឹត្ត​ទៅ​ចាប់ពី​១២ - ១៤ ខែវិច្ឆិកា​ លោក​នាយក​រដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) មាន​​សកម្មភាព​ ជំនួបទ្វេភាគី​ និង​ពហុភាគី​ជិត​​៣០ នៅ​ក្នុង​ក្រប​ខណ្ឌ​ចូល​រួម​សន្និសីទ កំពូលអាស៊ាន​​លើកទី​៣១ និង​កិច្ចប្រជុំកំពូលដែ​ល​ពាក់​ព័ន្ធ​ តាម​សេចក្តី​អញ្ជើញ​​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​​ Rodrigo​ Roa Duterte។​

ក្នុង​ដំណើរ​ទស្សនកិច្ច ​របស់​លោក​នាយក​រដ្ឋមន្រ្តី និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ បង្កើ​ត​ព្រឹត្តិការណ៍​សំខាន់​ស្តី​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ មាន​ការ​ទទួល​ខុស​ត្រូវ​​របស់​វៀតណាម​ រួម​ចំណែក​ស្ថាបនា​​​អាស៊ាន​មួយ​ “សន្តិភាព​ ស្ថេរភាព​ និង​ខ្លួន​ទី​ពឹង​ខ្លួន​​” “តំបន់មួយ​បើកទូលាយ​ទៅ​ខាងក្រៅ​នៅ​ក្នុង​សហគមន៍​ប្រទេសនានា​លើ​សកល​លោក​”។


 នារសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) ដឹក​នាំគណៈ​ប្រតិភូ​ជាន់ខ្ពស់​
វៀតណាម​​ទៅ​កាន់​ទីក្រុង​ម៉ានិល​ (ហ្វីលីពីន​) ចាប់​ផ្តើម​ចូល​រួម​សន្និសីទ​កំពូលអាស៊ាន​លើកទី​៣១ និង​សន្និសីទ​ជាន់ខ្ពស់​ដែល​ពាក់​ព័ន្ធ​
ចាប់ពី​ថ្ងៃទី​១២ ដល់១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 យប់​​ថ្ងៃទី​១២ ខែវិច្ឆកា​ ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានិល​ (​ហ្វីលីពីន​) លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) ចូ​ល​រួម​
ពិធី​ជប់​លៀង​ពិសេស​​ អប​អរសារទរ​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៥០ ឆ្នាំ​ទិវាបង្កើត​អាស៊ាន​ (១៩៦៧ -​ ២០១៧) ​លោក​ប្រធានាធិបតី​
ហ្វីលីពីន Rodrigo Duterte
ធ្វើជា​អធិបតី​ភាព​ក្នុងពិធីនេះ​។ រូបថត៖ ថុង​ញ៉ឹត​/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​

 ប្រធាន​គណៈ​ប្រតិភូ​នៃ​ប្រទេសនានា បាន​​អញ្ជើញ​ចូ​លរួម​សន្និសីទ​ កំពូលអាស៊ាន​លើកទី​៣១ ថតរូប​រួម​គ្នា​ក្នុង​​ពិធីបើក
នា​ព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ​ឆ្នាំ​២០១៧។ រូបថត៖ AFP
/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

ជាមួយ​​មហោស្រព​ Gala ពិសេស​សម្រាប់​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥០​ឆ្នាំ​ទិវា​បង្កើត​អាស៊ាន​ ពិធី​បើក​សម្ពោធន៍​និង​បិទបញ្ចប់​​​ពិធី​​ផ្ទេរ​ប្រធាន​អាស៊ាន​ជូន​សិង្ហបូរី​ សន្និសីទ​លើកនេះ​មាន​សម័យ​​ប្រជុំជា​ផ្លូវការ​​ចំនួន​១០ ​រួម​មាន​សន្និសីទ​​ជាន់​ខ្ពស់​នានាដូចជា​​៖​ អាស៊ាន​​៣១ អាស៊ានបូក​បី​ អាស៊ាន​បូក​មួយនឹង​ចិន​ ជប៉ុន​ កូរ៉េខាងត្បូង, ជាន់ខ្ពស់​អាស៊ី​បូព៌ា​​​ (EAS) អាស៊ាន-​អាមេរិក, អាស៊ាន​-ឥណ្ឌា​ អាស៊ាន​-អង្គការ​​សហប្រជា​ជាតិ​ អាស៊ាន​-កាណាដា​ និង​អាស៊ាន​- អឺរ៉ុប​, មេគង្គ​-ជប៉ុន, សន្និសីទ​​ថ្នាក់ដឹក​នាំនៃ​​អនុសញ្ញា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​វិស័យ​លើ​តំបន់​ (RCEP), ​ពិសាអាហារថ្ងៃត្រង់​ធ្វើការ​នឹង​​ក្រុម​ប្រឹក្សា​អាជីវកម្ម​អាស៊ាន​ និង​កិច្ច​ពិភាក្សា​រវាង​ថ្នាក់ដឹក​នាំ​អាស៊ាន​បូក​បី​ ជាមួយ​ក្រុម​ប្រឹក្សា​អាជីវកម្ម​អាស៊ីបូព៌ា​។​
 
លោក​នាយក​រដ្ឋមន្រ្តី​ រួម​ជាមួយ​ថ្នាក់ដឹក​នាំ​អាស៊ាន​ផ្តោត​លើ​ការ​វាយ​តម្លៃ​បេសកកម្ម​​ពង្រាយ​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ពិភាក្សា​​វិធាន​ការ​បង្កើន​ប្រសិទ្ធភាព​សកម្មភាព​អាស៊ាន ​និង​ផ្លាស់​ប្តូរ​មតិ​យោបល់​​អំពី​បញ្ហា​តំបន់​និង​អន្តរជាតិ​។​​
 
ថ្នាក់​ដឹក​នាំ​អាស៊ាន​រួម​ជាមួយ​ថ្នាក់ដឹក​នាំ​ដៃ​គូ​ សរុប​ឡើង​វិញនូវ​​ការងារ​ពង្រាយ​ផែន​ការ​សកម្មភាព​ សន្យាពេល​វេលា​កន្លងទៅ ​និង​តាមរយៈ​កំណត់​​ទិសដៅ​ធំ​ ធ្វើ​ស៊ីជម្រៅ​ថែមទៀត​​ទំនាក់ទំនង​គ្រប់​វិស័យ ​ក្នុងដំណាក់​កាល​ខាង​មុខ​។​
 
ថ្លែង​សុន្ទកថានៅ​​ក្នុង​សន្និសីទ​ទាំងឡាយ​ អះអាង​អត្ថន័យ​នៃឆ្នាំ​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៥០​ឆ្នាំ​ ទិវាបង្កើត​អាស៊ា​ក ​ លោកនាយ​ករដ្ឋមន្រ្តី​ ង្វៀនស៊ន់​ភុក​ (Nguyen Xuan Phuc) សង្កត់​ធ្ងន់​​ក្នុង​ដំណាក់​កាល​សព្វថ្ងៃ​ អាស៊ាន​ត្រូវ​អាទិភាព​អនុវត្ត​ប្រការ​សំខាន់​បី​។​
 
ទីមួយ​ អាស៊ាន​ត្រូវ​ប្រមូល​ផ្តុំ​ទៅលើ​ផល​ប្រយោជន៍​របស់​ប្រជាជន​ ខិតខំ​​ធ្វើ​ថ្មី​អត្ត​សញ្ញាណ​របស់​ខ្លួន​ តាម​រយៈ​ជម្រុញ​​​បញ្ហា​រួម​ ជា​ពិសេស​ការ​ប្តេជ្ញា​រួមគ្នា ស្ថាបនា​អាស៊ាន​មួយ​ខ្លួនទីពឹង​​​ខ្លួន លើកកម្ពស់​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​សហគមន៍ ​និង​រួម​ចំណែក​ខិតខំ​ដើម្បី​បង្កើត​សមទ្ធិផល​ មា​នឈ្មោះ​រួម​អាស៊ាន​។​
 
ទីពីរ​ អាស៊ាន​យកចិត្ត​ទុក​ដាក់​​ថែមទៀត​ ទៅ​លើការស្ថាបនា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) និង​ការអភិវឌ្ឍ​របស់​សហគ្រាស​តាមរយៈ​ជម្រុញ​តភ្ជាប់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​​ក្នុង​ប្លុក​ បង្កើន​ឧបត្ថម្ភគ្នាទៅ​វិញទៅ​មក​រវាង​ខឿន​សេដ្ឋកិច្ចនានា​​នៅ​ក្នុង​សហគមន៍។​
 
ទី​បី​​ លោក​នាយករដ្ឋមន្រ្តី ស្នើ​អាស៊ាន​ត្រូវ​ពង្រីក​ថែមទៀត​​ តួនាទី​កណ្តាល​ និង​ទីតាំង​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ តស៊ូ​ដើម្បី​គោល​ដៅ​រក្សា​សន្តិភាព​ សន្តិសុខ ​និង​ភាព​រុងរឿង​​នៅ​ក្នុង​តំបន់​។​




 ព្រឹកថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី ង្វៀនស៊ន់​ភុក​ (Nguyen Xuan Phuc) និង​ប្រធាន​គណៈ​ប្រតិភូ​ចូល​រួម​សម័យ
​ប្រជុំ​ពេញ​អង្គ​សន្និសីទ​​ជាន់ខ្ពស់​អាស៊ាន​លើកទី​៣១។ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាកងារសារ​ព័ត៌មានវៀតណាម​


 លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) និ​ង​ថ្នាក់​ដឹក​នាំ​ប្រទេសនានា​ជា​សមាជិក​អាស៊ាន​ ថតរូប​រួម​គ្នា​
ជាមួយ​លោក​នាយករដ្ឋមន្រ្តី​​ចិន​ L
i Keqiang ក្នុង​សន្និសីទ​កំពូលអាស៊ាន​បូក​មួយ​ នៅ​ទីក្រុង​ម៉ានិល ​នាថ្ងៃទី​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។
THX
/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 យប់ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) និង​ប្រធាន​គណៈ​ប្រតិភូ​​
អញ្ជើញ​ចូល​រួម​សន្និសីទកំពូល មេគង្គ​-ជប៉ុន​លើកទី​៩។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 យប់ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) និង​គណៈ​ប្រតិភូ​តំណាង ​
អញ្ជើញ​ចូលរួម​សន្និសីទកំពូលអាស៊ាន​ - អង្គការ​សហប្រជាជាតិ​លើកទី​៩ ។​ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


  ព្រឹកថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក​(Nguyen Xuan Phuc) និង​ប្រធាន​អាស៊ាន​
ថតរូប​រួមគ្នា​នឹង​លោក​នាយករដ្ឋមន្រ្តីចិន​ L
i Keqiang លោក​នាយករដ្ឋមន្រ្តីជប៉ុន​ Shinzo Abe និង​ប្រធានាធិបតី​កូរ៉េខាងត្បូង
​ Moon Jae-in
ក្នុង​សន្និសីទកំពូល​រំលឹកខួប​អនុស្សាវរីយ៍​អាសាន​បូក​បី​ (ចិន ជប៉ុន កូរ៉េខាងត្បូង​)​ លើកទី​២០។ រូបថត៖ ថុង​ញ៉ឹត​/​
ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


 ទិដ្ឋភាព​ទូទៅ​នៃ​សន្និសីទ​កំពូលរំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​បូក​បី (​ចិន​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​) លើកទី​២០​។
រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


 ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) ចូល​រួម​សន្និសីទ​​កំពូល​រំលឹក​ខួប
​អនុស្សាវរីយ៍​អាស៊ាន ​-កាណាដា​លើកទី​៤០​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


 រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀនស៊ន់​ភុក​ (Nguyen Xuan Phuc) ចូលរួម​សន្និសីទ​កំពូល
អាស៊ី​បូព៌ា​លើកទី​១២។ ​រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម


  រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ លោ​ក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) ចូលរួម​សម័យ​​ប្រជុំ​ដៃ​គូ​សេដ្ឋកិច្ច​
តំបន់​គ្រប់​វិស័យ(RCEP)
​។ ​រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម

ចំពោះ​​ស្មារតី​នោះ ក្នុង​បរិយាកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៥០​ឆ្នាំ​ ទិវា​បង្កើត​សម្ពន្ធ​សហគម​ លោក​នាយករដ្ឋមន្រ្តី​ អះអាង​ប្តេជ្ញា​ចិត្ត​និង​សន្យា​របស់​វៀតណាម​ នឹង​ព្រួត​ដៃ​រួម​ចំណែក​កម្លាំង​​ជាមួយ​ប្រទេសនានា​​ជា​សមាជិក​​ផ្សេង​ ស្ថាបនា​សហគមន៍​រឹង​មាំ​ ខ្លួន​ទី​ពឹង​ខ្លួន​ ឆ្ពោះទៅ​រក​ប្រជាជន​។​
 
ក្នុង​កិច្ច​ពិភាក្សា​ លោក​នាយករដ្ឋមន្រ្តី បាន​ចែក​រំលែក​ទស្សនទាន​ គោល​ជំហរ​របស់វៀតណាម ​ស្តីពី​បញ្ហា​តំបន់​និង​អន្តរជាតិ​យក​ចិត្ត​ទុកដាក់​រួម​។
​ 

 នាឱកាស​សន្និសីទ​ លោក​នាយករដ្ឋ​មន្រ្តី បាន​ចូល​រួម​​កិច្ច​ជំនួប​​នាយក​រដ្ឋមន្រ្តី​​ប្រទេស​ទាំង​បី​ កម្ពុជា ឡាវ​​ វៀតណាម​។ ពិភាក្សា​​ជាមួយ​​លោក​នាយក​រដ្ឋ​មន្រ្តី​ចិន Li Keqiang នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី​ Dmitry Medvedev នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Narendra Modi។​ ​ ទទួល​ជួប​លោក​អគ្គ​លេខាធិការ​​អង្គការ​សហប្រជា​ជាតិ​ Antonio Guterres ​លោក​ប្រធាន​​ក្រុម​​ប្រឹក្សា​​ទ្វីប​អឺរ៉ុប Donald​ Tusk ​។​

ស្តីពី​បញ្ហា​សមុទ្រ​ ចំពោះ​ការ​បម្រែ​បម្រួល​ថ្មី​ៗ​នេះ បន្តទាក់ទាញ​ការយក​ចិត្ត​ទុក​ដាក់​ពី​ប្រទេស​នានា​ ដៃ​គូ​​ក្នុង​សម័យ​ប្រជុំ​។ លោកនាយករដ្ឋមន្រ្តី​ ស្នើ​សំណុំ​ឯកសារ​​របស់​សន្និសីទកំពូល​លើកនេះ ឆ្លុះ​បញ្ចាំង​គ្រប់​ជ្រុង​ជ្រោយ​គោលការណ៍​ គោលជំហរ​ ដូចជា​បានបង្ហាញ​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម ​នៃ​សន្និសីទ AMM ​៥០ រួម​មានធានាសន្តសុខ​ សុវត្ថិភាព​ សេរីខាង​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាស​នៅ​លើសមុទ្រ​ខាងកើត​ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​លើ​​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ គោរព​ពេញ​លេញ​ដំណើរ​​ច្បាប់​​និង​ការទូត​ អនុវត្ត​ពេញ​លេញ​និង​ត្រឹមត្រូវ​លើសេចក្តី​ប្រកាស ​ស្តីពីការ​​ប្រតិបត្តិ​នៃ​​ភាគីនានា​​នៅ​​សមុទ្រ​ខាងកើត​ (DOC)។
 
លោកនាយករដ្ឋមន្រ្តី​ និង​ថ្នាក់ដឹក​នាំ​សាទរ​អាស៊ាន​និង​ចិន​ បាន​តាមរយៈ​​ក្របខណ្ឌ​ក្រុម​​ប្រតិបត្តិការ​នៃ​ភាគីនានា​នៅ​សមុទ្រ​ខាងកើត ​(COC)  និង​ស្នើ​ឆាប់រហ័ស​​​ចរចា​ពិតប្រាកដ COC ​ មាន​ប្រសិទ្ធភាព​និង​ចងរឹត​ច្បាប់​។​
 
លោកនាយករដ្ឋមន្រ្តី​ ស្នើ​ដៃគូ​បន្ត​បង្កើន​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​ ខឿន​សេដ្ឋកិច្ច​ធំ​​ឈរលេខ​ប្រាំមួយ​ និង​កំពុង​ឆ្ពោះទៅកាន់​ទីតាំងឈរ​លេខ​​៤​លើពិភពលោក​នៅ​ឆ្នាំ​២០២៥។
 
លោក​នាយករដ្ឋមន្រ្តីសង្កត់​ធ្ងន់​វៀតណាម ​មាន​បំណង​ចង់​ឲ្យ​ដៃ​គូ​បន្ត​រួម​ចំណែក​ស្ថាបនា​លើការងារ​រក្សា​សន្តិភាព​ ស្ថេរភាព​ ធានា​សន្តិសុខ​ សុវត្ថិភាព​សេរី​ខាង​ផ្លូវទឹក​និង​ផ្លូវ​អាកាស​នៅ​លើ​សមុទ្រ​ខាងកើត​ ក្នុង​ស្មារតី​គោរព​ច្បស់ UNCLOS ១៩៨២ ​។



 ក្នុង​កម្មវិធី​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​លើកទី​៣១ និង​សន្និសីទកំពូលដែលពាក់​ព័ន្ធ​ លោកនាយករដ្ឋមន្រ្តី​ ង្វៀនស៊ន់​ភុក
(Nguyen Xuan Phuc) ជួប​លោកនាយករដ្ឋមន្រ្តី​កម្ពុជា​​ សម្តេច​តេជោ​ ហ៊ុនសែន​ និង​លោក​នាយករដ្ឋមន្រ្តី​ឡាវ
Thongloun Sisoulith
​។​ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ស៊ន់​ភុក​ (Nguyen Xuan Phuc) ជួប​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ទ្វីប​អឺរ៉ុប​ Donald Tusk
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក (Nguyen Xuan Phuc) ជួប​លោក​នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ​។
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀនស៊ន់​ភុក​ (Nguyen Xuan Phuc) ជួប​លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី​ Dmitry Medvedev
រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួប​លោក​ប្រធានាធិបតី​ ហ្វីលីពីន​ Rodrigo Duterte
រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀនស៊ន់​ភុក​ (Nguyen Xuan Phuc) ជួប​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres
​រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


 លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស៊ន់​ភុក (Nguyen Xuan Phuc) ចូល​រួម​ពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​អាស៊ាន​
ស្តីពី​សិទ្ធិ​ការពារនិង​អភិវឌ្ឍន៍​របស់​ពលករ​ចរនិវេស​ ក្នុង​​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ហ្វីលីពីន​ នៅ​ទីក្រុងម៉ានិល​។
​រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​

ក្នុង​កិច្ច​ជំនួប​ ពិភាក្សា សំណេះសំណាល ភាគី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​មតិយោបល់​វិធាន​ការ​ជាច្រើន​ កំណត់​ទិសដៅ​ជម្រុញ​ថែម​ទៀត​ទំនាក់ទំនង​ទ្វេភាគី​ ក៏ដូច​ជាដោះស្រាយ​បញ្ហា​សហប្រតិបត្តិការ​សម្អិត​។
 
ក្នុង​ដំណើរ​ចូល​រួម​សន្និសីទ​លើកនេះ សហគ្រាសធំៗ​ជាច្រើន​របស់​វៀតណាម​ បាន​ចូលរួម​សកម្មភាព​នៃ​វេទិការ​តភ្ជាប់​សហគ្រាស​ ស្វែងរក​ឱកាស​បើក​ទូលាយ​សហប្រតិបត្តិការ​ ដើម្បី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហើយ​​តភ្ជាប់​ក្នុង​និង​ក្រៅ​តំបន់​៕​ 



 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/កាសែតរូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ