29/04/2015 12:13 GMT+7 Email Print Like 0

សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ

សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ (VOV)

សន្និសីទកំពូលអាស៊ានលើកទី២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ខែមេសាឆ្នាំ​២០១៥ នៅទីក្រុង Kuala Lumpur និង Langkawi ម៉ាឡេស៊ី ដោយមានការចូល​រួម​របស់​ថ្នាក់ដឹកនាំ ប្រទេសសមាជិកអាស៊ានទាំង​១០។ នៅ​សន្និ​សីទ ដោយប្រធានបទនៃ​ឆ្នាំ២០១៥ គឺ​ប្រជាជនរបស់យើង សហគមន៍របស់យើង ទស្សន​វិស័យ​របស់​យើង​ថ្នាក់ដឹក នាំនៃបណ្ដាប្រទេសបានប្រមូលផ្ដុំផ្លាស់ប្តូរ អំពីខ្លឹមសារសំខាន់ៗដែល​ទាក់​ទិន​ដល់​ការ​បង្កើត​សហគមន៍​អាស៊ាន២០១៥ កសាងទស្សន​វិស័យ​សហគមន៍​អាស៊ាន​ក្រោយឆ្នាំ​២០១៥ ទំនាក់​ទំនង​កិច្ចការ​បរទេស​របស់សហគមន៍​ជាដើម។ ស្ដីពីការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ថ្នាក់​ដឹក​នាំនៃ​បណ្ដា​ប្រទេស​​បាន​​សង្កត់​ធ្ងន់ ទៅ​លើ​អត្ថន័យ​នៃការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥។ ស្ដីពី​​ការ​​កសាង​​ទស្សន​វិស័យ​ សហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ បណ្ដាថ្នាក់​ដឹកនាំ​បាន​ចាត់ទុកថា ត្រូវ​បញ្ជាក់​ច្បាស់​នូវ​គោលដៅ​និង​កំណត់​ទិសដៅអភិវឌ្ឍន៍ ​របស់​សហគមន៍​ក្នុង​១០​ឆ្នាំ​ខាង​មុខ​បន្ត​និង​ពង្រីក​រាល់​សមិទ្ធិ​ផល​ ​ដែលអាស៊ាន​ទទួល​​បានជា​ដើម។ ផ្លាស់ប្តូរអំពីស្ថានភាព​អន្តរជាតិនិងដំបន់ បណ្ដាថ្នាក់ដឹកនាំបាន​សម្ដែង​ការព្រួយ​បារម្ភ ដ៏ជ្រាល​ជ្រៅអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញ នាបច្ចុប្បន្ននៅសមុទ្រ​ខាងកើត សង្កត់​ធ្ងន់​ទៅលើ​សារ​សំខាន់​នៃការ​ធានា​សន្តិភាព​ស្ថិរភាព​​សន្តិសុខ​សុវត្ថិភាព​នាវាចរណ៍​និងអាកាសចរណ៍​និងគោលការណ៍​ដែលអាស៊ាន​បាន​​ឯក​​ភាព​អំពីសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កើត​ធ្ងន់ថា ការគោរព​ច្បាប់​អន្តរ​ជាតិ​ក្នុង​នោះ​មាន​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២​ (UNCLOS) ត្រូវ​ជាមូលដ្ឋាន​នៃការ​កំណត់​អំពី​ការជ្រៀត​ជ្រែក និងសកម្មភាពនៅ​សមុទ្រខាងកើត។ ជាប្រធាន​អាស៊ាន ម៉ាឡេស៊ី​សង្ឃឹម​ថា អាស៊ាន​នឹង​ទទួល​បាន​អវឌ្ឍន៍ភាព​ ក្នុងការខំប្រឹងប្រែងសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។

បញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍ចំនួន​៣៖​ សេចក្តី​​ថ្លែងការណ៍​ក្រុង Kuala Lumpur ស្ដីពីអាស៊ាន​យកប្រជាជន​​ជា​ស្នូល សេចក្តី​ថ្លែង​ការណ៍​​ក្រុង Langkawi អំពី​ចលនា​សម្រុះ​សម្រួល​សកល​លោក​ទាំង​មូល និង​សេចក្តីថ្លែងការណ៍ក្រុង Kuala Lumpur អំពី​ការរបបភាវូបនីយកម្មលទ្ធភាព​ស្វ័យ​អំ​ណាច​​របស់​​អា​ស៊ាន បណ្ដា​​សហគមន៍​​និងប្រជា​ជន​​ចំពោះសោកនាដកម្ម​ និង​បំរ៉ែ​បំរួលអាកាស​​ធាតុ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសកម្មចូលរួម និងរួម​ចំណែក​សំខាន់​សំរាប់​ខ្លឹមសារ​ដែល​ពិភាក្សា​នៅសន្និ​សីទ។ ថ្លែង​មតិ​នៅសម័យ​ប្រជុំ​ពេញអង្គ លោក Nguyen Tan Dung បានអះអាងថា វៀត​ណាម​ខំប្រឹង​ប្រែង​ និង​ទទួលបានលទ្ធផលសកម្ម​ក្នុងការអនុវត្ត គោលមាគ៌ាកសាងសហគមន៍អាស៊ាន​ក្នុង​​នោះមានសកម្មភាព​ ដែលវៀតណាមធ្វើអធិបតីអនុវត្ត ទន្ទឹម​នឹងនោះម្ចាស់​ការ​កែប្រែ​ការកំណត់​ក្នុង​ប្រទេស​ដើម្បី​អនុវត្តល្អកិច្ចសន្យាក្នុងអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ