09/09/2016 09:53 GMT+7 Email Print Like 0

សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា


សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា

នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦  ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ានលើកទី ២៨ និងទី ២៩ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phucបានដឹកនាំគណៈប្រតិភូវៀត​ណាម​អញ្ជើញចូល​រួម​សន្និសីទ​កំពូលអាស៊ាន+១​ ជា​​មួយកូរ៉េខាងត្បូង​អូស្ត្រាលីនិងអង្គការសហ​ប្រជាជាតិ​ សន្និសីទកំពូលអាស៊ាន+៣ ​និងស្និសីទកំពូលមេគង្គ-ជប៉ុន។ ​ក្នុងសន្និសីទទាំងនេះ បណ្ដាដៃគូសុទ្ធតែវាយ​តំលៃ​ខ្ពស់ចំពោះតួនាទីរបស់អា​ស៊ាននិងនាំចេញវិធានការបង្កើនកិច្ចសហប្រតិបត្តិការជា​មួយអាស៊ានលើច្រើន​វិស័យ។ បណ្ដាប្រទេសអាស៊ានស្នើអោយដៃគូទាំងឡាយត្រូវ​ពង្រីកថែមទៀត ​យន្តការដែលមានស្រាប់ ជួយឧបត្ថម្ភអំពីប្រភពកម្លាំង ​បទពិសោធន៍ ​លើកកំពស់សមត្ថភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងភាព​សម្បូរុងរឿង​នៅក្នុង​តំបន់។

​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖​ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយ​ដៃគូ​នា​នា​​ វាយតំលៃខ្ពស់ចំពោះការ​សន្យារបស់ដៃគួ បន្តជួយឧបត្ថម្ភអាស៊ាន ​ក​សាង​សហគមន៍​និងពង្រីកតួនាទី​ស្នូលនៅក្នុងតំបន់និងស្នើអោយដៃគូនានាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយ​អាស៊ានប្រមូលផ្តុំនៅវិស័យអាទិភាពនិងពង្រីកបានឧត្តមភាពរបស់ភាគីនិមួយៗ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ