20/10/2017 10:29 GMT+7 Email Print Like 0

សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន

 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) 

ក្នុងរយៈពេលពីថ្ងៃគឺថ្ងៃទី១៩ និង២០ ​ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុ​ង ​Brussels ប្រទេស​​បែលហ្សីក បាន​ប្រព្រឹត្ត​ទៅសន្និសីទ​កំពូលសហភាព​អឺរ៉ុប (EU)។ សន្និសីទលើក​នេះ ត្រូវបានរៀបចំឡើងក្នុ​ង​កាលៈទេសៈដែល អឺរ៉ុបកំ​ពុង​ស្ថិតក្នុង​ភាព ផ្លា​ស់ប្តូរនិងប្រឈមមុខជាមួយការសា​កល្បងជាច្រើ​ន នោះគឺ ដំណើរការ ចរចារ​ដើម្បី​អង់​គ្លេស​​ចាក​ចេញ​ពី EU កំពុងជាប់គាំង រាល់កិច្ចព្រមព្រៀ​ង ពាណិជ្ជកម្ម​របស់ប្លុក​ជាមួយដៃ​គូនានាកំពុង​កក​ស្ទះ ឬគ្រោះ​អាសន្ន​គ្រោក ឈរឡើងនៃលទ្ធិជ្រុលនិយ​មជាដើម។ នៅក្នុង​សន្និ​សីទ ភា​គី​ទាំង​អស់​បាន ធ្វើការ​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់ៗ​ជាច្រើន ទាំងបញ្ហាកិច្ចការផ្ទៃក្នុ​ងនិង ប​ញ្ហាកិច្ចការបរទេសរបស់ ​EU ផង​ដែរ។ លេច​​ធ្លោបំផុ​ត​គឺប្រធានបទស្តីពី ការ​ ចាកចេញពី EU រ​បស់អង់គ្លេស (Br​exit)។ លើសពីនេះទៅទៀត អង្គ​ប្រជុំ​ក៏​បា​ន​ ពិភាក្សា​លើប្រធាន​បទសំខាន់ៗ​មួយចំនួនទៀតដូចជា ​បណ្តាកិច្ចព្រមព្រៀង ពា​ណិជ្ជកម្ម​រវាងសហភាព​អឺរ៉ុប​ជាមួយ​ដៃគូលើទូទាំង​ពិភពលោក រួមទាំងបញ្ហា ក្តៅគគុកក្នុងទំនាក់ទំ​នងអន្តរជាតិ​ទៀតផង៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ