19/09/2016 09:51 GMT+7 Email Print Like 0

សន្និសីទកំពូលលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធបានបើកនៅវេណេហ្ស៊ុយអេឡា


ទិដ្ឋភាពនៃពិធីបើកសន្និសីទកំពូលលើកទី១៧នៃចលនាមិនចូលបក្សសម្ព័ន្ធ

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ (តាមម៉ោងតំបន់) សន្និសីទកំពូលលើកទី១៧នៃ​ចលនា មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ប្រារព្ធ​ជាផ្លូវការ​នៅកោះ Margatina ប្រទេសវេណេហ្ស៊ុយ អេឡា។ អញ្ជើញ​ចូល​រួមក្នុង​សន្និសីទ​នេះមាន​វត្តមាន​ប្រធានាធិបតី​ និង នាយករដ្ឋមន្ត្រី ចំនួ​ន២២រូប  ​រួមទាំង​ឧបនាយក​រដ្ឋមន្ត្រី ប្រធាន​គណៈ​ប្រតីភូ​នៃ​ប្រ​ទេស​ជាសមាជិក និង ភ្ញៀវអញ្ជើញជាច្រើនរូប​។ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀត ណាម លោក​ Pham Binh Minh បានដឹកនាំគណៈប្រតិភូ​វៀតណាម​ចូល​រួមសន្និសីទ នេះនឹង​អញ្ជើញ​ថ្លែង​បទ​សន្ទក​ថាសំខាន់​ៗនៅ​ក្នុង​កិច្ច​ប្រជុំដំបូង​បើកសន្និ​សីទ​។ ដោយ សារមួយថា “ពង្រឹងសាមគ្គីភាពឈរលើ​មូលដ្ឋាន​​នៃគោលដៅ​ និង គោលការណ៍រួម ដើម្បីសន្តិភាព ប្រជាធិបតេយ្យ​និង​ការ​អភិវឌ្ឍន៍​និរន្តរភាព” លោក Pham Binh Minh បានចាត់ទុកថា អស់រយៈពេល៥៥​ឆ្នាំអភិវឌ្ឍន៍​នោះ ចលនាមិន​ចូលបក្ស​សម្ព័ន្ធ មាន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​សម្រាប់​សន្តិភាព ឯករាជ្យ​ជាតិ ប្រឆាំង​សង្គ្រាម​និង​រួម​គ្នាអ​ភិវឌ្ឍន៍។ ​នៅទីនេះ​លោក Pham Binh Minh បានលើកកំពស់​រាល់ការខិត​ខំប្រឹង ប្រែងកសាងសហ​គមន៍​របស់​អាស៊ាន ជាពិសេស​គឺ​ជម្រុញ​សន្តិភាព សន្តិសុខ ស្ថិរភាព និងដោះ​ស្រាយ​រាល់​ការ​សាក​ល្បង​ក្នុង​តំបន់​ក្នុង​នោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត​ផង។​

​ក៏នៅក្នុងសន្និសីទនេះដែរ ប្រទេសអាស៊ានទាំងអស់ បានឯកភាពស្នើឲ្យសន្និ​សីទ បន្ត​គាំទ្រការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី សមស្រប​ទៅនឹងច្បាប់អន្តរជាតិ​អនុសញ្ញា​អ.ស.ប ស្តីពីច្បាប់​សមុទ្រឆ្នាំ​១៩៨២ គោរព​ដំណើរ​ការ​ទូត​ និង គតិយុត្តិ​ធានាការអនុវត្តសេចក្តី​ថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីទាក់​ទិននានា​នៅ​សមុទ្រ​ខាង​កើត (DOC) និង ឈានដល់សម្រេចយ៉ាងឆាប់ៗ​ នូវក្រមប្រតិបត្តិ​តំបន់​​សម្រាប់​ភាគីនានា​ នៅ សមុទ្រ​​ខាង​​កើត (COC)៕


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ