09/09/2016 09:53 GMT+7 Email Print Like 0

សន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៨


សន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៨

នៅខាងក្រៅសន្និសទីកំពូលអាស៊ាន២៨-២៩ និងសន្និសីទជាន់​ខ្ពស់​នានា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុន​ លើក​ទី​ ៨ រួមជាមួយថ្នាក់ដឹកនាំ​របស់​ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងជប៉ុន។ ថ្លែងមតិនៅទីនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ការ​ជំរុញ​អនុវត្តខ្លឹមសារនានាក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ​ទន្ទឹមនឹងនោះ​ នាយករដ្ឋមន្ត្រីក៏បានស្នើជប៉ុនបន្តជួយឧបត្ថម្ភប្រទេសមេគង្គនានា កសាងខ្សែផ្លូវថ្មីតាមរបៀងសេដ្ឋកិច្ចជាពិសេសគឺខ្សែផ្លូវល្បឿនលឿនវៀងច័ន្ទ-ហាណូយ។​

ចែករំលែកទស្សនះជាមួយថ្នាក់ដឹកនាំនានាអំពីសេចក្ដីថ្លែងការណ៍រួមសន្និសីទ​កំពូល មេគង្គ-ជប៉ុន​ លើក​ទី​៨​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ថា៖ ភាគីទាំងឡាយត្រូវអត់ធ្មត់មិនបង្ករឿងហេតុ ដោះស្រាយជំលោះដោយសន្តិវិធីផ្អែកទៅលើអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) អនុវត្តយ៉ាង​ម៉ត់ចត់សេចក្ដី​ថ្លែងការណ៍អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។          នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀត​ណាម​ លោក​ Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយសមភាគីជប៉ុន លោក Shinzo Abe ផងដែរ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ