18/05/2015 09:40 GMT+7 Email Print Like 0

សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់


សន្និសីទកំពូលនារីសកលលោកលើកទី២៥បានបិទបញ្ចប់ (vietnamplus.vn)

នាថ្ងៃ​ទី១៦ខែឧសភាឆ្នាំ​២០១៥​ ជាតិ​វាប្រជុំ​ចុង​ក្រោយក្នុង​ក្របខ័ណ្ឌ​សន្និ​សីទ​កំពូលនារី​សកល​លោក​លើក​ទី២៥ នៅទី​ក្រុង Sao Paulo ប្រេ​ស៊ីល អនុ​ប្រធាន​រដ្ឋ​វៀតណាម លោកស្រី Nguyen Thi Doan និង​គណៈ​ប្រតិភូ​វៀត​ណាម បានចូល​រួម​សម័យ​ប្រជុំដោយ​ប្រធាន​បទ កសាង​ខឿនសេដ្ឋកិច្ច​សម្បូររុង​រឿង​និង​ចីរភាព​តួនា​ទី​របស់​​ទឹក​​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​វេទិការ CEO អំពី​បង្កើន​បច្ចេក​ទេស​គ្រប់​គ្រងជាដើម​។

​នៅបណ្ដា​សម័យ​ប្រជុំគណៈប្រតិភូ​វៀត​ណាម បានចែករំ​លែកបទ​ពិសោធន៍​របស់​វៀត​ណាម ​ក្នុង​ការ​កសាង​គោល​នយោបាយ​ជំរុញ​ការ​ចូលរួម​របស់​នារី​ទៅ ក្នុង​ដំណើរ​​ការកសាង​ខឿន​សេដ្ឋកិច្ច​រឹង​មាំ យុទ្ធ​សាស្ត្រ​សំដៅ​បង្កើន​ការ​ចូល​រួម​របស់​នារី ក្នុងដំណែង​គ្រប់គ្រង​ដឹកនាំ និងគោលនយោបាយ​សំរាប់​ពល​ការិនី។ អង្គ​សន្និ​សីទ​បា​ន​​ឯក​​ភាពបង្កើន​​កិច្ច​​សហ​​ប្រតិបត្តិ​ការ ដើម្បីលើកទឹ​កចិត្តការ​រួម​ចំណែក​សកម្ម​របស់​នារី​ ក្នុង​អាជីវកម្ម​និង​គ្រប់​វិស័យ​នៃជីវភាព​រស់​នៅស​ង្គម។

​បន្ទាប់​ពីចូលរួម​សន្និសីទ​កំពូលនារី​សកលលោក អនុ​ប្រធាន​រដ្ឋ​លោក​ស្រី​ Nguyen Thi Doan នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ នៅប្រទេស​បូលីវី​ ចាប់ពីថ្ងៃ​ទី​១៨​ដល់​១៩​ខែ​ឧសភា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ