23/08/2016 09:57 GMT+7 Email Print Like 0

សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី២៩បានបើកនៅទីក្រុងហាណូយ


សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី២៩បានបើកនៅទីក្រុងហាណូយ

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បាន​រៀប​ចំសន្និសីទ កិច្ច​ការ​​បរទេស​លើកទី​២៩ ដោយប្រធាន​បទ​៖ លើក​កំពស់​ប្រសិទ្ធិភាព​កិច្ចការ​បរទេស និង​ធ្វើសមាហរណកម្ម​អន្តរ​ជាតិ អនុវ​ត្ត​​ជោគជ័យ​សេចក្ដី​សម្រេចចិត្ត​ នៃមហាសន្និបាតបក្សលើកទី១២។ អញ្ជើញ​ចូល​រួម​សន្និសីទ​លើក​នេះ មាន​​ដំណាង​៧០០រូប មកពីស្ថាប័ន​ដំណាងវៀតណាមនៅឯបរទេស កម្មាភិបាល​ស្នូល​របស់​ក្រសួង​ការ​បរទេស និង​​កម្មាភិបាល​បំពេញ​ការងារ​កិច្ចការបរទេស នៅតំបន់ផ្សេងៗ។ អគ្គលេ​ខាបក្ស លោក Nguyen Phu Trong បាន​​អញ្ជើញ​ចូល​រួម និងធ្វើជាអធិបតីសន្និសីទ។

​សន្និសីទលើកនេះ ប្រមូលផ្តុំពិភាក្សា ស្វែងរកទិសដៅ ដំណោះស្រាយជាក់ស្ដែង​សំដៅ​បង្កើន​អត្ថប្រយោជន៍​សំរាប់​វិស័យ​​សន្តិសុខ និង អភិវឌ្ឍន៍ លើកកំពស់តួនាទី​របស់ប្រទេសជាតិ លើឆាកអន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ