
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
ក្នុងសន្និសិទកាសែតសាមញ្ញ នាថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឆ្លើយសំនួររបស់អ្នកយកព័ត៍មានជាតិ និង អន្តរជាតិ ដែលទាក់ទិនដល់បំរ៉ែបំរួល នាពេលថ្មីៗនេះ នៅសមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖ “ជាប្រទេសឆ្នេរសមុទ្រ និងក៏ជាសមាជិក របស់អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២ វៀតណាមចាត់ទុកថា៖ សកម្មភាពទាំងឡាយ រួមទាំងសកម្មភាពយោធានៅសមុទ្រខាងកើត ត្រូវគោរពបទបញ្ញាត្តិ ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២។ វៀតណាមមានគោលបំណងថា៖ ប្រទេសទាំងឡាយ រួមវិភាគទានយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និង អាកាសចរណ៍ នៅតំបន់សមុទ្រខាងកើត ក៏ដូចជានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកដែរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម