31/03/2018 21:37 GMT+7 Email Print Like 0

សន្និសីទកាសែតអន្តរជាតិស្ដីពីលទ្ធផលកិច្ចប្រជុំ GMS

នាថ្ងៃត្រង់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទកាសែតអន្តរជាតិស្ដីពីលទ្ធផលនៃកិច្ចប្រជុំ GMS​ លើកទី៦។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ប្រកាសលទ្ធផលនៃកិច្ចប្រជុំ GMS (រូបថត៖ VOV5)


លោកនាយករដ្ឋមន្រ្តីវាយតំលៃថា កិច្ចប្រជុំលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យដោយការអនុម័តលើសេចក្ដីថ្លែងការណ៍រួម ផែនការហាណូយដំណាក់កាល២០១៨-២០២២និងក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ​២០២២​។

“កិច្ចប្រជុំបានដាក់ចេញទិសដៅសហប្រតិបតិ្តការធំៗក្នុងរយៈពេលមធ្យមនិងកសាងទស្សនៈវិស័យសហប្រតិបតិ្តការ​​ក្នុងរយៈពេលយូរអង្វែង។ យើងខ្ញុំបានអនុម័តលើឯកសារសំខាន់ចំនួន ៣ ។ ផែនការធ្វើសកម្មភាព​ហាណូយដំណាក់កាល២០១៨-២០២២ជាឯកសារដែលកំណត់ទិសដៅសំរាប់វិស័យស្នូលៗនិងវិធានការសហប្រតិបតិ្តការ​ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ២០២២ជាបញ្ជីឈ្មោះគម្រោងការណ៍​ជាង ២២ ដោយដើមទុនសរុបប្រមាណ៦៥ពាន់លានដុល្លាអាមេរិក។ ក្រៅពីនោះ កិច្ចប្រជុំក៏បានបំផុសទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែងក្រោយពីឆ្នាំ២០២២ផងដែរ”។

ក្នុងសន្និសីទកាសែតនេះ ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao បានវាយតំលៃខ្ពស់​ចំ​ពោះការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការរបស់ GMS ក្នុងរយៈពេល២៥ឆ្នាំកន្លងមក។

“ខ្ញុំជឿជាក់ថា មហាអនុតំបន់ទន្លេមេគង្គមានសក្ដានុពលជាច្រើន។ ADB គ្រោងនឹងផ្ដល់ទឹកប្រាក់យ៉ាងហោចណាស់៧ពាន់លានដុល្លាអាមេរិក សំរាប់គម្រោងការណ៍នាបច្ចុប្បន្ននិងនាអនាគតនៅតំបន់ GMS”។         ថ្នាក់​ដឹក​​នាំ ADB រូបនេះជឿជាក់ថា ការវិនិយោគខាងលើនឹងរួមចំណែកជំរុញការអភិវឌ្ឍនៃប្រទេសទាំងឡាយក្នុងតំ​បន់​​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ