23/10/2017 10:33 GMT+7 Email Print Like 0

សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC


 ទិដ្ឋភាពនៃសន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ (រូបថតៈTTXVN ) 

បន្ទាប់ពីបញ្ចប់សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ ​APEC ២០១៧មក នាថ្ងៃទី២​១ ខែតុលា ​ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​របស់​រដ្ឋមន្ត្រីហិរញ្ញ​វត្ថុ​វៀត​ណាម លោក​ Dinh Tien Dung បាន​រួមជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​ប្រធាន​គណៈប្រតិភូ​នៃខឿន​សេដ្ឋកិច្ច​​សមាជិក APEC ទាំង២១ បាន​បើកសន្និសីទកាសែត ​ស្តីពីលទ្ធផល​​នៃសន្និសីទ។ 

ជូន​ដំណឹង​ខ្លឹមសារ សំខាន់ៗរបស់សេចក្តី​ថ្លែងការណ៍រួម​នៃសន្និសីទ​រដ្ឋមន្ត្រី​ហិ​រញ្ញ​វត្ថុ APEC ២០១៧ ​រដ្ឋមន្ត្រី លោក ​Dinh Tien Dung បានឲ្យដឹងថា អង្គស​ន្និសីទ​បាន​ពិភាក្សា​​ នូវ​អនាគត សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​ខឿន​សេដ្ឋកិច្ច​នានា កំ​ពុងប្រឈមមុខ។ ស្តីពីកម្មវត្ថុដែល​ សន្និសីទរដ្ឋមន្ត្រី ហិរ​ញ្ញវត្ថុ ​APEC នឹង​ដាក់​ជូន​សន្និសីទ​កំពូល ​APEC ដែលនឹងរៀបចំឡើងនាខែវិ​ច្ឆិកាខា​ងមុខ លោក Dinh Tien Dung បានឲ្យដឹងថា៖
 
“ខ្លឹមសារដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុ​ យកមកពិភាក្សានោះគឺសុទ្ធតែជាខ្លឹមសារ សំខាន់ៗ ហើយនឹងបានដាក់​ជូនថ្នាក់​ដឹកនាំ​ APEC នាខែវិច្ឆិកាខាងមុខ។ ក្នុងនោះ បា​នសង្កត់ធ្ងន់ទៅលើខ្លឹមសារចំនួនពីរ​ ស្តីពីការ​វិនិយោគ​រយៈពេលយូរ​អង្វែង សម្រាប់មូលដ្ឋានហេដ្ឋារច​នាសម្ព័ន្ធនិង ហិរញ្ញវត្ថុគ្របដណ្តប់។​ លទ្ធផល​សហប្រតិ បត្តិការ​ស្តីពីហិរញ្ញវត្ថុ​គ្រប​ដណ្តប់ នឹងជាខ្លឹមសារសំខាន់ដាក់ជូនថ្នាក់ដឹកនាំ​នៅក្នុង សន្និសីទ​កំពូលខាងមុខ​”។
 
យោងតាម​សេចក្តីថ្លែងការណ៍រួមដែលបានប្រកាស​នៅក្នុងសន្និសីទកាសែត នោះ គឺស​ន្និសីទរដ្ឋ​មន្ត្រីហិរញ្ញវត្ថុ APEC លើកទី ​២៥នឹងបានរៀប ​ចំឡើងនៅ​ Papua New Guinea នាខែតុលាឆ្នាំ​​២​០១៨៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ