17/04/2015 10:47 GMT+7 Email Print Like 0

សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥


សន្និសីទកាសែតស្ដីពី៖ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ឆ្នាំ ២០១៥

 
ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung- ពិធីបុណ្យវិហារ​ Hung ដោយគណៈកម្មាធិការប្រជាជន​ខេត្ត​ Phu​ Tho ( ភាគខាងជើងវៀត​ណាម) ​នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​​២០១៥។ នេះគឺជាព័ត៍មាននាំចេញក្នុងសន្និសីទកាសែត ដោយគណៈកម្មាធិការប្រជាជន​ខេត្ត Phu Tho រួមជាមួយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម​ រៀបចំឡើង​ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៥ នៅ​ទីក្រុង​​ហាណូយ។          តាមគណៈចាត់តាំងពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ២០១៥ នេះថា​៖ ក្នុង​​ក្របខ័ណ្ឌ​​ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ។ ​លោក Ha Ke San អនុប្រធាន​គណៈ​កម្មាធិការ​​ប្រជាជនខេត្ត Phu Tho និងជាប្រធានគណៈចាត់តាំង បានអោយដឹងថា៖

“ ក្នុងចំណោមសកម្មភាព ​វប្បធម៌ ​សិល្បះ កីឡា អប់រំកាយនោះចំ​ណុច​ដ៏សែន​សំខាន់ នោះគឺការឧទ្ទេសនាម​អំពី​ចរិតលក្ខណះវប្បធម៌ របស់​ខេត្ត Phu Tho ។ គណៈចាត់តាំងនឹងបង្កលក្ខណះ​ងាយស្រួលបំផុតសំរាប់​ប្រជាជន​​ត្រឡប់មកចូលរួមពិធីបុណ្យលើកនេះ​៕” 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ