21/07/2017 11:17 GMT+7 Email Print Like 0

សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

ក្នុងសន្និសីទកាសែតសាមញ្ញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួង​ការ​បរទេស​​វៀត​ណាម  លោកស្រី Le Thi Thu Hang បានផ្តល់ព័ត៌មានអំពី​ប្រជាពលរដ្ឋវៀតណាម ចំនួន៣នាក់ ត្រូវស្លាប់​នៅហ្វីលីពីន។ ស្ដីអំពីការដែលនាវិកចំនួន២នា​ក់នៅនាវា Royal ១៦ ត្រូវក្រុម​ភេរវករ Abu Sayyaf សម្លាប់នោះ ​លោកស្រី Le Thi Thu Hang​ បានអោយដឹងថា៖ បណ្ដាបែប​បទសំរាប់​នាវិកទាំង​ពីរ នោះបាន​សម្រេច។ហើយ​ចំពោះការ​ដែល​ប្រជាពល​រដ្ឋវៀត​ណាម​ត្រូវ​ស្លាប់ ក្នុង​ការវាយប្រហារ​របស់កង​ទ័ពប្រទេស​នេះ ទៅលើក្រុម​ភេរវករ  Abu Sayyaf នៅតំបន់ Tolo ( Sulu) លោកស្រី Le Thi Thu Hang ​បានអោយដឹងថា៖ ស្ថានទូតវៀត​ណាមប្រចាំ នៅហ្វីលីពីន​កំពុងរួម​សហការ ជាមួយស្ថាប័ន​ទាក់ទិននានា​ដើម្បី​បំពេញ​បែបបទ​ផ្សេង​ៗ​៕
 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ