08/09/2017 11:29 GMT+7 Email Print Like 0

សន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស

 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang​

ក្នុងសន្និសីទកាសែតប្រចាំ​របស់ក្រសួងការ​បរទេសវៀតណាម នារសៀលថ្ងៃទី​៧ ខែក​​ញ្ញា ឆ្នាំ២០១៧ នៅ​ទី​ក្រុង​ហាណូយ ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោក​ស្រី Le Thi Thu Hang បានលើក​ឡើងជា​ថ្មីម្តង​ទៀត​នូវ ការ​ប្រឆាំង​ជំទាស់​របស់វៀត​ណាម ចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិ​ត របស់ចិនលើសមុទ្រខាង​កើត ព្រម​ទាំង​អះអាង​ថា ការដែ​លចិនប្រកាសហ្វឹ​កហាត់​បាញ់​គ្រាប់​ពិត នៅប្រជុំកោះ Hoang Sa របស់​វៀត​ណាម ជា​សកម្មភាព​រំលោភ​យ៉ាង​ធ្ងន់ ធ្ងរលើអធិប​តេយ្យភាព​របស់វៀត​​ណាម ចំពោះប្រជុំកោះនេះ គំរាមកំហែ​ងដល់​សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់​និង ស​មុទ្រខាងកើត។ វៀតណាមសំណូម​ពរចិន គោរពអធិបតេ​យ្យភាព​របស់វៀតណាម ចំពោះ​ប្រជុំ​កោះ Hoang Sa មិនអនុវត្តសកម្ម​ភាពស្រដៀងគ្នានោះ។ វៀត​ណាមអះ ​អាង​ជាថ្មីម្តងទៀត​ថា នឹង​ការ​ពារ​អធិបតេយ្យភាព​ ផលប្រយោជន៍​ស្របច្បាប់របស់ ខ្លួនលើសមុទ្រខាងកើត តា​ម​​សន្តិវិធី ក្នុង​នោះ​មាន​ធម្មនុញ្ញ​អង្គការ​ សហប្រជា​ជាតិ ​និងអនុសញ្ញាអង្គការសហប្រ​ជាជាតិ ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨​២ផងដែរ៕
 

តា​ម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ