10/02/2017 07:24 GMT+7 Email Print Like 0

សន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ក្នុងសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ​ឆ្លើយសំនួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធទៅនឹងប្រតិកម្មរបស់វៀតណាមចំពោះការដែលធនគារចិនបើកសាខាខុសច្បាប់នៅកន្លែងដែលហៅថា “ទីក្រុង Tam Sa” នៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា ប្រជុំកោះ Hoang Sa​ និង Truong Sa គឺចំណុះអធិបតេយ្យភាពរបស់វៀតណាម៖   
“ដូចជាយើងខ្ញុំបានអះអាងជាច្រើនលើកច្រើនសារនោះ វៀតណាមមានអធិបតេយ្យភាពមិនអាចប្រកែកបានឡើយ​ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ ​តាមនោះ ទង្វើរបស់បរទេសណាមួយនៅក្នុងតំបន់នេះដោយគ្មានការអនុញ្ញត្តរបស់វៀតណាមទេនោះគឺសុទ្ធតែមិនស្របច្បាប់ ហើយប្រការនេះមិនអាចធ្វើឲ្យប្រែប្រួល​នូវការពិតជាក់ស្តែងគឺវៀតណាមមានអធិបតេយ្យភាពពេញលេញចំពោះតំបន់នេះ”បានឡើយ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ